Covid-19

អឺរ៉ុប បានក្លាយទៅ ជាទ្វីបដំបូងគេ ដែលមានចំនួន អ្នកឆ្លងលើស ៥០លាននាក់

បរទេស៖ យោងតាមតួលេខ ដែលត្រូវបានចេញផ្សាយដោយ CNA នៅថ្ងៃអង្គារ បានឲ្យដឹងថា អ៊ឺរ៉ុបបានក្លាយទៅជាទ្វីបដំបូងគេ លើលោកដែលមានចំនួន នៃអ្នកឆ្លងកូវីដឡើងលើសចំនួន ៥០លាននាក់ ជាលើកដំបូងគិតត្រឹមថ្ងៃចន្ទ ។

តួលេខដដែលបានបង្ហាញទៀតថា អ៊ឺរ៉ុបបានរាយការណ៍ពីចំនួន នៃអ្នកឆ្លងកូវីដដល់ទៅជាង ១លាននាក់ ជារៀងរាល់ ៨ថ្ងៃម្តងហើយ មកដល់ពេលចុងក្រោយនេះ ចំនួននៃអ្នកបាត់បង់ជីវិត ក៏បានកើនឡើងសរុបដល់ទៅ ១,៣លាននាក់ផងដែរ ។

ផ្ទាំងពាណិជ្ជកម្ម

អ៊ឺរ៉ុបបានកើនឡើងចំនួន នៃអ្នកឆ្លងកូវីដពីចំនួនសរុប ២៥លាននាក់ ទៅដល់៥០លាននាក់ ប្រើពេលត្រឹមតែ ១៩៤ថ្ងៃប៉ុណ្ណោះ ហើយក្នុងនោះ ២៥លាននាក់ ដំបូងដែលបានឆ្លងកូវីដគឺប្រើពេល ៣៥០ថ្ងៃដែលនេះ ត្រូវបានអ្នកជំនាញមើលឃើញដោយសារតែ ការរីករាលដាលនៃវិរុសពូជថ្មី Delta Variant ដែលបច្ចុប្បន្នកំពុងរីករាលដាល នៅក្នុងប្រទេសជាង ១០០មកហើយ និងវាគឺជាវិរុសដែលឆ្លងខ្លាំង ជាងវិរុសដើមរាប់សិបដង ៕

ប្រែសម្រួល៖ ស៊ុន លី

To Top