ព័ត៌មានអន្តរជាតិ

អាកាសចរថៃចំនួន៧ អំពាវនាវសុំកម្ចី ពីរដ្ឋាភិបាល ក្រុងបាងកកប្រមាណជា១៥២ លានដុល្លារ

" "

បរទេស៖ CNA នៅថ្ងៃពុធនេះបានឲ្យដឹងថា ក្រុមហ៊ុនអាកាសចរថៃ មួយក្រុមដែលមានចំនួន៧ បានប្រកាសស្នើសុំកំចីពីរដ្ឋាភិបាល ក្នុងទំហំប្រមាណជា៥ពាន់លាន បាតថៃ ឬត្រូវជា១៥២,១៦ លានដុល្លារ ជាមួយនឹងការប្រាក់កម្រិតទាបមួយ។

សេចក្តីប្រកាសដែលត្រូវបានធ្វើឡើងដោយ សមាគមន៍អាកាសចរថៃ បានបញ្ជាក់ទៀតថាក្រុមហ៊ុនអាកាសចរថៃទាំង៧ ដំបូងធ្លាប់បានស្នើសុំកំចីប្រមាណជា៧៧០លានដុល្លារ ម្តងដែរប៉ុន្តែមិនត្រូវបានរដ្ឋាភិបាល អនុម័តគាំទ្រនោះឡើយ។

" "

ប្រធានសមាគមន៍អាកាសចរថៃលោក Puttipong Prasarttong Osoth បានថ្លែងប្រាប់អ្នកកាសែតថា៖ពួកយើងបាន សម្រេចចិត្តក្នុងការកាត់បន្ថយប្រាក់កំចីពីសំណើរ កាលពីឆ្នាំទៅមកត្រឹមតែ៥ពាន់ លានបាតដោយសង្ឃឹមថា នឹងអាចសម្រាប់តែប្រើប្រាស់ជា មួយនឹងប្រាក់ខែរបស់បុគ្គលិកប៉ុណ្ណោះដោយឡែកវា នឹងមិនអាចយកមកប្រើប្រាស់ ជាមួយនឹងការចំណាយលើការជួលអគារការចាក់សាំង និងចំណាយផ្សេងៗ នោះឡើយ៕

" "

ប្រែសម្រួល៖ស៊ុនលី

To Top