ដាម៉ាស់ ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១ថា ទីភ្នាក់ងារព័ត៌មានរដ្ឋ SANA បានឲ្យដឹងថា ការបាញ់ប្រហារជាថ្មីមួយ នៃការបាញ់គ្រាប់មីស៊ីល របស់អ៊ីស្រាអ៊ែល ទៅលើគោលដៅជាច្រើន នៅក្នុងខេត្ត ភាគកណ្តាល ប្រទេសស៊ីរី គឺខេត្ត Homs បន្ទាប់ពីរំលងអធ្រាត ។
ការវាយប្រហារលើគោលដៅ នៅក្នុងតំបន់ Qusair នៅជនបទ នៃក្រុង Homs ហើយទីភ្នាក់ងារខាងលើបានឲ្យដឹងថា ទ័ពអាកាសរបស់ស៊ីរី បានស្ទាក់ចាប់មីស៊ីល បានច្រើនគ្រាប់ផងដែរ ។
ការវាយប្រហារបាន កើតឡើងចុងក្រោយបង្អស់ ដែលផ្លោងពីអ៊ីស្រាអ៊ែល នៅក្នុងប្រទេសស៊ីរី ។ កាលពីថ្ងៃចន្ទ អ៊ីស្រាអ៊ែល បានបាញ់មីស៊ីលទៅលើខេត្ត Aleppo ដែលស្ថិតនៅភាគខាងជើង នៃប្រទេសស៊ីរី ៕ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា