ព័ត៌មានអន្តរជាតិ

រដ្ឋមន្ត្រីការពារជាតិ ហ្វីលីពីននឹង បន្តកិច្ចព្រមព្រៀងយោធាជាមួយ អាមេរិក

បរទេស៖រដ្ឋមន្ត្រីការពារជាតិនៃប្រទេសហ្វីលីពីន លោក Delfin Lorenzana តាមសេចក្តីរាយការណ៍ បាននិយាយនៅថ្ងៃពុធថា កិច្ចព្រមព្រៀងកងកម្លាំងទស្សនកិច្ចរវាងសហរដ្ឋអាមេរិកនិងហ្វីលីពីន នឹងត្រូវបានធ្វើការកែសម្រួល និងមិនលុបចោលនោះទេ។ ទម្រង់ការងារ ដែលអនុញ្ញាតឲ្យកងទ័ពអាមេរិកនៅលើទឹកដីហ្វីលីពីន និងផ្តល់អន្តរប្រតិបត្តិការយោធា សន្តិសុខដែនសមុទ្រ ការយល់ដឹងពីដែនសមុទ្រ ការកសាងសមត្ថភាពនិងផលប្រយោជន៍សេដ្ឋកិច្ច ឲ្យប្រទេសម្ចាស់ផ្ទះនេះ ត្រូវបានគេរំពឹងថា នឹងចុះហត្ថលេខាជាមួយលោកប្រធានាធិបតីនៃប្រទេសហ្វីលីពីន រ៉ូឌ្រីហ្គូ ឌូតឺតេ។

គួរបញ្ជាក់ថា លោកប្រធានាធិបតីនៃប្រទេសហ្វីលីពីន ឌូតឺតេ ជាប្រក្រតីតែងតែគម្រាមធ្វើការបញ្ចប់នូវកិច្ចព្រមព្រៀង VFA ដែលមានអាយុ២០ឆ្នាំនេះ តាំងពីខែកុម្ភៈ ឆ្នាំ២០២០មកម៉្លេះ ប៉ុន្តែនៅក្នុងខែមិថុនា បានលុបចោលការសម្រេចចិត្តដែលថាមិនបន្តកិច្ចព្រមព្រៀង នោះវិញ។

ទីភ្នាក់ងារសារព័ត៌មាន Manila Standard បានរាយការណ៍ថា កិច្ចព្រមព្រៀងយោធា VFA នោះ នឹងក្លាយជាប្រធានបទមួយនៃកិច្ចសន្ទនាគ្នា នៅពេលរដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin ធ្វើទស្សនកិច្ចសម្ពន្ធមិត្តនៅអាស៊ីអាគ្នេយ៍ចាប់ពីថ្ងៃសុក្រ ដែលរួមមានទាំងប្រទេសហ្វីលីពីនផង៕ប្រែសម្រួល៖ប៉ាង កុង


To Top