ព័ត៌មានអន្តរជាតិ

EU បញ្ចេញវ៉ាក់សាំង ជំនួយបានតិចបំផុត ធៀបទៅនឹង ផែនការរបស់ខ្លួន

បរទេស៖ យោងតាមការឯកសារ ដែលត្រូវបានបញ្ចេញ ដោយសហភាពអ៊ឺរ៉ុប ខ្លួនឯង បានបង្ហាញនៅសប្តាហ៍នេះ ថាទំហំនៃវ៉ាក់សាំង ជំនួយ ដែលខ្លួនធ្លាប់ បានសន្យាធៀបទៅនឹងចំនួន ដែលបានផ្តល់ទៅឲ្យប្រទេសក្រីក្រ នៅពេលនេះជាក់ស្តែង គឺមានចំនួនខុសគ្នា ឆ្ងាយមែនទែន។

ឯកសារដដែលបានបង្ហាញទៀតថាវ៉ាក់សាំងជំនួយដែលត្រូវបានដឹកជញ្ជូនចេញនៅពេលនេះមានចំនួនត្រឹមតែ៣ភាគរយប៉ុណ្ណោះធៀបទៅនឹងវ៉ាក់សាំងជំនួយដែលធ្លាប់សន្យាដល់ទៅ១៦០លានដូសដែល
ភាគច្រើនគឺជាវ៉ាក់សាំងរបស់ AstraZeneca ។

សហភាពអ៊ឺរ៉ុបកន្លងមក បានធ្វើការប្តេជ្ញាចិត្ត រួមគ្នាថា នឹងជួយទៅដល់ការចរាចរ វ៉ាក់សាំង ទៅកាន់បណ្តាប្រទេសផ្សេងទៀត លើលោកដែលខ្វះខាត ប៉ុន្តែមិនខុស ពីបណ្តាប្រទេស អ្នកមានផ្សេងទៀត លើលោកនោះ
ទេគឺសមាជិករដ្ឋរបស់អ៊ឺរ៉ុប ភាគច្រើន បាននាំគ្នាសម្រុកបញ្ចាទិញ ដើម្បីតែការប្រើប្រាស់ ផ្ទាល់ខ្លួនរៀងៗខ្លួន ប៉ុណ្ណោះ។

ផ្ទាំងពាណិជ្ជកម្ម

គួរឲ្យដឹងដែរថា សហភាពអ៊ឺរ៉ុបដែល មានពលរដ្ឋសរុបរហូត ទៅដល់៣៦៥លាននាក់ នោះមកដល់ពេលនេះបានបញ្ជាទិញ និងមានវ៉ាក់សាំង ក្នុងស្តុកសរុបដល់ ទៅ៥០០លានដូស មកហើយគិតត្រឹម ខែកញ្ញាខាងមុខ៕

ប្រែសម្រួល៖ស៊ុនលី

To Top