ព័ត៌មានអន្តរជាតិ

ភ្លើងឆេះព្រៃខ្លាំង នៅភាគខាងលិចអាមេរិក បង្កជាអ័ព្ទខ្លាំង ទៅដល់ឆ្នេរសមុទ្រ ភាគខាងកើត

បរទេស៖យោងតាមការចេញផ្សាយរបស់ CNA នៅថ្ងៃពុធម្សិលមិញបានចេញផ្សាយថា អ័ព្ទជាច្រើនឈានទៅដល់ការប្រកាស សញ្ញាអាសន្នផងចំពោះគុណភាពខ្យល់ នៅតំបន់ឆ្នេរភាគ
ខាងកើត នៃសហរដ្ឋអាមេរិក ដែលវាត្រូវបានគេដឹងថាបានបណ្តាល មកពីហេតុការណ៍ឆេះព្រៃដ៏ខ្លាំងក្លានៅភាគខាងលិច ប្រទេសពោលគឺចំងាយដល់ទៅ៤០២៣ គីឡូម៉ែត្រពីគ្នា។

ខ្យល់បក់ខ្លាំងៗ បាននាំយកផ្សែងអ័ព្ទចុះ មកដល់ភាគខាងកើតតាមរដ្ឋជាច្រើន ដូចជា California, Oregon, Montana និងរដ្ឋផ្សេងទៀតហើយក៏មាន កើតជាអ័ព្ទនៅតាម
ទីក្រុងជាច្រើន ទៀតដូចជា New York City, New Jersey ព្រមទាំង Pennsylvaniaផងដែរ។

គួរឲ្យដឹងដែរថាភ្លើងឆេះ ព្រៃលើកនេះបានក្លាយទៅជាហេតុការណ៍ភ្លើងឆេះព្រៃ ដ៏ធំបំផុតរបស់សហរដ្ឋអាមេរិកដែលមកដល់ពេលនេះ វាបានកើនឡើងទៅដល់ ទំហំបំផ្លិចបំផ្លាសញដល់ទៅ១៥៩៥ គីឡូម៉ែត្រក្រឡាឬស្ទើរតែស្មើ ទៅនឹងពាក់កណ្តាលនៃកោះ Rhode Island៕

ប្រែសម្រួល៖ស៊ុនលី

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top