ព័ត៌មានអន្តរជាតិ

កូរ៉េខាងជើង ជាតំបន់មួយ ដែលអាមេរិក និងចិន អាចចែក រំលែកផលប្រយោជន៍ ស្រដៀងគ្នា

វ៉ាស៊ីនតោន ៖ អ្នកនាំពាក្យក្រសួង ការបរទេសចិន បានឲ្យដឹងថា សហរដ្ឋអាមេរិក និងចិន អាចចែករំលែកផល ប្រយោជន៍ស្រដៀងគ្នា នៅពេលនិយាយអំពីការ រំសាយអាវុធនុយក្លេអ៊ែរ របស់ប្រទេសកូរ៉េខាងជើង បើទោះបីជាពេលខ្លះពួកគេមាន ការប្រកួតប្រជែង និងមានទំនាក់ទំនង ផ្ទុយគ្នាក៏ដោយ។

លោក Ned Price បានធ្វើការកត់សម្គាល់នេះ ខណៈដែលអនុរដ្ឋមន្រ្តីការបរទេស អាមេរិក លោកស្រី Wendy Sherman គ្រោងនឹងធ្វើទស្សនកិច្ច ប្រទេសចិន សម្រាប់ការពិភាក្សា លើបញ្ហា ដែលនឹងរួមបញ្ចូលមធ្យោបាយ ដើម្បីទប់ស្កាត់ កម្មវិធីនុយក្លេអ៊ែរ និងមីស៊ីលផ្លោង របស់ក្រុងព្យុងយ៉ាង។

អ្នកនាំពាក្យបាននិយាយ ដោយសំដៅទៅលើប្រទេសកូរ៉េខាងជើង និងចិន ថាកម្មវិធីមីស៊ីល និងសកម្មភាពគំរាមកំហែងដទៃ ទៀតរបស់ខ្លួន “ កូរ៉េខាងជើង គឺជាតំបន់មួយក្នុងចំណោម តំបន់ទាំងនោះ ដែលយ៉ាងហោចណាស់ មានការតម្រឹម ផលប្រយោជន៍ មួយចំនួន ហើយដូច្នេះយើង គិតថា យ៉ាងហោចណាស់ មានការពិភាក្សាជាមួយ PRC នៅពេលនិយាយអំពី បញ្ហាប្រឈម ដែលបង្កឡើងដោយនុយក្លេអ៊ែរ និងមីស៊ីលផ្លោង របស់កូរ៉េខាងជើង ។

លោកបានបន្ថែមថា“ កូរ៉េខាងជើង ដែលបង្កការគំរាមកំហែង ដល់ប្រទេសជិតខាងរបស់ខ្លួន ដល់សម្ព័ន្ធមិត្តរបស់យើង នោះមិនមែនជា ផលប្រយោជន៍ របស់សាធារណរដ្ឋកូរ៉េនោះទេ ។ វាមិនមែនជាផលប្រយោជន៍ របស់ជប៉ុននោះទេ ហើយវាមិនមែនជាផលប្រយោជន៍ របស់សហរដ្ឋអាមេរិកនោះដែរ។

សុន្ទរកថារបស់លោក Price ក៏កើតឡើងចំពេល ដែលសហរដ្ឋអាមេរិក ខិតខំនាំប្រទេសកូរ៉េខាងជើង ត្រឡប់ទៅកាន់ការចរចា នុយក្លេអ៊ែរវិញ ក្រោយពីជាប់គាំងរយៈពេល ជាយូរមកហើយនោះ ។

កូរ៉េខាងជើង បានឃ្លាតឆ្ងាយ ពីការជជែក ចាប់តាំងពីដើមឆ្នាំ២០១៩ ខណៈដែលខ្លួននៅតែមិន ឆ្លើយតបនឹងចំនួននៃការប្រជុំ ដែលធ្វើឡើង ដោយរដ្ឋបាលលោក ចូ បៃដិន ចាប់តាំងពីលោកបានចូលកាន់ តំណែងនៅក្នុងខែមករា ៕
ដោយ ឈូក បូរ៉ា

To Top