ឥស្លាម៉ាបាដ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១ថា មជ្ឈមណ្ឌលប្រតិបត្តិការ និងបញ្ជាការដ្ឋានជាតិ ហៅកាត់ (NCOC) បានឲ្យនៅព្រឹកថ្ងៃសុក្រនេះថា ប្រទេសប៉ាគីស្ថាន បានបញ្ជាក់ថា មានករណីថ្មីនៃជំងឺកូវីដ-១៩ចំនួន១.៤២៥នាក់ គិតក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ ដែលនាំឲ្យចំនួនអ្នកឆ្លងជំងឺកូវីដ-១៩ សរុបកើនឡើងលើសពី ១លាននាក់ហើយ ។
ទិន្នន័យរបស់ NCOC បានបង្ហាញថា វាជាលើកដំបូងហើយ នៅគ្រាដែលប្រទេសបានរាយការណ៍ មានអ្នកឆ្លងថ្មីតិចជាង ២.០០០នាក់ នៅក្នុង១ថ្ងៃ បន្ទាប់ពីស្ទើរតែមួយសប្តាហ៍កន្លងមកនះ ។
NCOC ដែលជានាយកដ្ឋានដឹកនាំយុទ្ធនាការ ប្រឆំាងនឹងជំងឺឆ្លងរាតត្បាតរបស់ ប្រទេសប៉ាគីស្ថាន បានឲ្យដឹងថា ជាមួយនឹងអ្នកជំងឺថ្មី ចំនួនអ្នកឆ្លងជំងឺសរុបរបស់ ប្រទេសេនះបានកើនឡើងដល់ ១.០០០.០៣៤នាក់ ។
មជ្ឈមណ្ឌលដដែលនេះបានឲ្យដឹងថា ខេត្ត Sindh ដែលស្ថិតនៅភាគខាងត្បូងប្រទេស ជាតំបន់ដែលរងគ្រោះធ្ងន់ធ្ងរជាងគេ ដែលមានអ្នកឆ្លងសរុបចំនួន ៣៦២.១៨២នាក់ បន្ទាប់មកមាន ខេត្ត Punjab ដែលស្ថិតនៅភាគខាងកើត ដែលបានរកឃើញថា មានអ្នកឆ្លងជំងឺចំនួន ៣៥១.៧០៧នាក់ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា