ព័ត៌មានអន្តរជាតិ

អាមេរិកស្វះស្វែងរក ផ្លូវទៅមុខ ដ៏គួរឲ្យជឿទុកចិត្ត និងព្យាករបាន ជាមួយកូរ៉េខាងជើង (Video)

បរទេស៖ អនុរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Wendy Sherman បាននិយាយនៅថ្ងៃសុក្រនេះថា សហរដ្ឋអាមេរិក កំពុងតែស្វះស្វែងរក ផ្លូវអាចជឿទុកចិត្តបាន អាចព្យាករបាន និងមានអំណោយផលល្អ ដើម្បីធានាដល់ដំណើរ វិវត្តន៍ទៅមុខ ក្នុងកិច្ចពិភាក្សាគ្នាស្តីពីការលុបបំបាត់ នុយក្លេអ៊ែ ជាមួយប្រទេសកូរ៉េខាងជើង។

លោកស្រី Wendy Sherman បានធ្វើការថ្លែង យ៉ាងដូច្នោះ ក្រោយជួបជាមួយ អនុរដ្ឋមន្ត្រីកូរ៉េខាងត្បូង លោក Choi Jong-kun នៅក្នុងទីក្រុងសេអ៊ូល ក្នុងជើងទីពីរ នៃដំណើរទស្សនកិច្ច មកកាន់តំបន់អាស៊ី របស់លោកស្រី។

ភាគីទាំងពីរ បានពិភាក្សាគ្នា ពីវិធីបើកជាថ្មី នូវកិច្ចចរចាគ្នា ក្រោយកូរ៉េខាងជើងបដិសេធសំណើសុំ ធ្វើកិច្ចពិភាក្សាគ្នា ពីរដ្ឋបាលលោក បៃដិន ធ្វើឲ្យមានភាពមិនច្បាស់លាស់ ជុំវិញភាពអាចទៅរួច នៃការលុបបំបាត់ចោល កម្មវិធីនុយក្លេអ៊ែ និងមីស៊ីលរបស់ទីក្រុងព្យុងយ៉ាង។

លោកស្រីបាននិយាយ ប្រាប់អ្នកសារព័ត៌មាន យ៉ាងដូច្នេះថា “យើងកំពុងតែរំពឹងរកផ្លូវទៅមុខអាចជឿទុកចិត្តបាន អាចព្យាករបាន និងមានអំណោយផលល្អ ជាមួយសាធារណរដ្ឋ ប្រជាមានិតប្រជាធិបតេយ្យកូរ៉េ។ យើងទាំងអស់គ្នា មានអារម្មណ៍ ចំពោះប្រជាជននៃសាធារណរដ្ ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ ដែលពិតជាកំពុងជួបពេលវេលាដ៏លំបាក ដោយសារតែជម្ងឺរាតត្បាត និងអ្វីដែលវាន័យសម្រាប់ សន្តិសុខស្បៀងអាហាររបស់ពួកគេ”៕

ប្រែសម្រួល៖ប៉ាង កុង

To Top