ព័ត៌មានអន្តរជាតិ

លិចទូកដឹកជនអន្តោប្រវេសន៍ ចំនួន៤៥នាក់ នៅភាគខាងត្បូងតួកគី

អង់ការ៉ា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១ថា ទូកដឹកជនអន្តោប្រវេសន៍ ចំនួន១គ្រឿង ដែលដឹកពលរដ្ឋចំនួន៤៥នាក់ បានលិចចូលក្នុងទឹក នៅភាគខាងត្បូង នៃប្រទេសតួកគី ក្រសួងការពារជាតិ របស់ប្រទេសតួកគី បានឲ្យដឹងនៅថ្ងៃសុក្រនេះ ។ អ្វីដែលគួរឲ្យកត់សម្គាល់នោះ ឃើញថា នាវាតួកគី ចំនួន២គ្រឿង និងយន្តហោះមួយគ្រឿង បានបើកប្រតិបត្តិការរុករក និងជួយសង្គ្រោះ ។

ក្រសួងបានឲ្យដឹងថា បានទទួលដំណឹងកាលពីល្ងាច ថ្ងៃព្រហស្បតិ៍ ដែលប្រាប់អំពីទូកមួយគ្រឿង “អំពីរឿងលិច” នៅចម្ងាយ១៦១ម៉ាយ ស្ថិតនៅភាគនីរតីនៃក្រុង Kas ភាគខាងត្បូងខេត្ត Antalya ។

ក្រសួងបានឲ្យដឹងថា ប្រតិបត្តិការជួយសង្គ្រោះ បានបន្តធ្វើឡើង ទោះបីជាលក្ខខណ្ឌអាកាសអាក្រក់ក្តី ៕

ដោយ៖ ម៉ៅ បុប្ផាមករា

To Top