ព័ត៌មានអន្តរជាតិ

កាន់តែយ៉ាប់ហើយ! កោះបាលី កំពុងជួបវិបត្តិ ខ្វះអុកស៊ីសែន ខណៈអ្នកជំងឺកូវីដ-១៩ កើនឡើងខ្លាំង

ហ្សាការតា៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មាន ឲ្យដឹងនៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២១ថា ប្រធានទីភ្នាក់ងារសុខាភិបាលរបស់ខ្លួន បាននិយាយថា កោះបាលីរបស់ប្រទេសឥណ្ឌូនេស៊ី កំពុងតែអស់អុកស៊ីសែន សម្រាប់អ្នកជំងឺកូវីដ-១៩ ខណៈដែលការឆ្លង បានកើនឡើង ។

ទន្ទឹមនឹងនេះដែរ ប្រទេសធំបំផុត នៅអាស៊ីអាគ្នេយ៍មួយនេះ កំពុងតែពុះពារនឹងទប់ស្កាត់ ការរីករាលដាលជំងឺកូវីដ-១៩ ដ៏អាក្រក់បំផុតដែលបាននឹងកំពុង កើតឡើងនៅក្នុងតំបន់ ។

ដែនកោះបាលី ដែលល្បីល្បាញ ខាងឆ្នេរខ្សាច់ និងប្រាសាទទេសចរណ៍ រួមជាមួយកោះជ្វា និងតំបន់១៥ផ្សេងទៀត កំពុងស្ថិតនៅក្រោមការរឹតត្បិត ការឆ្លងវីរុស ដោយសារតែផុតកំណត់ នៅថ្ងៃអាទិត្យ ។

រដ្ឋាភិបាល កំពុងជជែកវែកញែក ថាតើ ត្រូវពន្យារពេលពួកគេ ឬអត់ ។

ប្រធានទីភ្នាក់ងារសុខាភិបាល របស់កោះបាលី បានលើកឡើងថា “យើងខ្វះខាតអុកស៊ីសែន ចាប់តាំងពីថ្ងៃទី១៤ ខែកក្កដាហើយវាកាន់តែធ្ងន់ធ្ងរទៅៗ ដោយសារតែថ្ងៃនេះ មានការកើនឡើង នូវករណីថ្មីៗ” ។

“ពិតជាមានវិបត្តិអុកស៊ីសែន នៅកោះបាលីមែន” ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top