ព័ត៌មានអន្តរជាតិ

Pfizer និយាយថាអាមេរិក បានបញ្ជាទិញវ៉ាក់សាំង បន្ថែម ២០០លានដូសទៀត

បរទេស៖ ក្រុមហ៊ុនផលិតវ៉ាក់សាំង Pfizer និងដៃគូសហការ BioNTech កាលពីថ្ងៃសុក្រ បានប្រកាសអះអាងថា រដ្ឋាភិបាលសហរដ្ឋអាមេរិក បានធ្វើការបញ្ជាទិញ វ៉ាក់សាំងប្រមាណ ជា២០០លានដូសបន្ថែមទៀត និងក៏បានកក់យកជម្រើស នៃការទិញយកវ៉ាក់សាំង ជំនាន់ថ្មី នាពេលខាងមុខ ដែលអាចប្រយុទ្ធប្រឆាំង ទៅនឹងកូវីដពូជថ្មីៗ ផងដែរ។

ជាការឆ្លើយតបទៅនឹង ព័ត៌មាននេះ សេតវិមាន ក៏បានបញ្ជាក់ដែរថា ការបញ្ជាទិញចុងក្រោយនេះ គឺអាចអនុញ្ញាតិ ឲ្យរដ្ឋាភិបាលរបស់ខ្លួន ក្នុងការបង្កើនលទ្ធភាពបត់បែន ស្ថានភាពស្របទៅនិង ជាពិសេសតំរូវការ
ជាក់ស្តែង នាពេលខាងមុខ។

គួរឲ្យដឹងដែរថា ក្រោយការប្រកាស បញ្ជាទិញលើកនេះ វានឹងធ្វើឲ្យចំនួនវ៉ាក់សាំង សរុប ដែលអាមេរិក បានទិញនិងមានក្នុងស្តុកសរុប ទៅដល់៥០០លានដូស មកហើយ ខណៈដែលក្នុងនោះ២០៨លានដូស ត្រូវបានដឹកជញ្ជូន មកដល់ប្រទេស និងបានប្រើប្រាស់។

គួរឲ្យដឹងដែរថា កាលពីឆ្នាំទៅ Pfizer ក៏បានចុះកុងត្រាជាមួយ នឹងរដ្ឋាភិបាលអាមេរិកផងដែរ ក្នុងការផ្គត់ផ្គង់វ៉ាក់សាំង ប្រមាណជា១០០លានដូស មានតម្លៃក្បែរ ទៅនឹង២ពាន់លានដូស ជាមួយនឹងជម្រើស ក្នុងការទិញ បន្ថែមដល់ទៅ៥០០លានដូស បន្ថែមទៀត៕

ប្រែសម្រួល៖ស៊ុនលី

To Top