ព័ត៌មានអន្តរជាតិ

អាមេរិក ពិចារណាធ្វើការ បង្ក្រាបការនាំចូល ប្រេងអ៊ីរ៉ង់របស់ចិន

បរទេស៖ មន្ត្រីអាមេរិកមួយរូប នាពេលថ្មីៗនេះ បាននិយាយថា សហរដ្ឋអាមេរិក កំពុងតែពិចារណាធ្វើការបង្ក្រាប លើការលក់ប្រេងអ៊ីរ៉ង់ទៅឲ្យចិន ស្របពេលដែលធ្វើការត្រៀមខ្លួនសម្រាប់ភាពអាចទៅរួច ដែលទីក្រុងអេរ៉ង់នឹងមិនវិលធ្វើការពិភាក្សានុយក្លេអ៊ែ ឬក៏កាន់យកប្រការកាន់តែលំបាកឡើង នៅពេលមានរឿងកើតឡើង។ 

ទីក្រុងវ៉ាស៊ីនតោន ធ្លាប់បានប្រាប់ទីក្រុងប៉េកាំងកាលពីដើមឆ្នាំនេះថា គោលបំណងដ៏ចម្បងរបស់ខ្លួន គឺដើម្បីស្តារឡើងវិញនូវការអនុវត្តតាមកិច្ចព្រមព្រៀងនុយក្លេអ៊ែអ៊ីរ៉ង់ឆ្នាំ២០១៥ និងធ្វើការប៉ាន់ស្មានថា ការវិលត្រឡប់វិញទាន់ពេលវេលា មិនមានភាពចំបាច់ត្រូវដាក់ពិន័យក្រុមហ៊ុនចិន ដែលបំពានទណ្ឌកម្មអាមេរិក តាមរយៈការទិញប្រេងឆៅអ៊ីរ៉ង់។ 

គោលជំហរនេះ កំពុងតែវិវត្តដោយសារតែភាពមិនច្បាស់លាស់ ស្តីពីពេលវេលាដែលអ៊ីរ៉ងនឹងបន្តកិច្ចពិភាក្សាប្រយោល នៅក្នុងទីក្រុងវីយែន និងថាតើប្រធានាធិបតីជាប់ឆ្នោតអ៊ីរ៉ង់ លោក Ebrahim Raisi មានបំណងជ្រើសយកចំណុចដែលកិច្ចពិភាក្សាបានបញ្ចប់កាលពីថ្ងៃទី២០ ខែមិថុនា ឬក៏ទាមទារឲ្យចាប់ផ្តើមជាថ្មី។ 

មន្ត្រីអាមេរិក ដែលថ្លែងក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ តាមសេចក្តីរាយការណ៍ បាននិយាយប្រាប់ថា ប្រទេសអ៊ីរ៉ង់ ដែលធ្លាប់បាននិយាយថា ខ្លួននឹងមិនបន្តកិច្ចពិភាក្សាគ្នា រហូតដល់លោក Raisi  ឡើងកាន់អំណាចនោះ ជាភាពមិនច្បាស់លាស់ជាខ្លាំងស្តីពីចេតនារបស់ខ្លួន។ 

ទីភ្នាក់ងារសារព័តមាន The Wall Street Journal បានរាយការណ៍ថា ទីក្រុងវ៉ាស៊ីនតោន កំពុងតែពិចារណាធ្វើការរឹតបន្តឹងលើការអនុវត្តទណ្ឌកម្មលើអ៊ីរ៉ង់ ហើយដែលគួរឲ្យកត់សម្គាល់នោះ គឺប្រឆំាងនឹងចិន៕ 

ប្រែសម្រួល៖ប៉ាង កុង 

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top