បរទេស៖ មន្ត្រីរដ្ឋាភិបាលកាលពីថ្ងៃសុក្រម្សិលមិញនេះ បានបញ្ជាក់ហើយថាទាំងភាគីខាងរុស្សី និងសហរដ្ឋអាមេរិកនឹងបន្តកិច្ចពិភាក្សាកម្រិតខ្ពស់របស់ខ្លួនថែមទៀត នៅសប្តាហ៍ក្រោយគឺជាកិច្ចខំប្រឹងប្រឹងលើកទី២ហើយ សម្រាប់ខែកក្កដានេះដើម្បីស្វែងរកឲ្យបាននូវស្ថេរភាព នៅក្នុងភាពតានតឹងនៃទំនាក់ទំនងរវាងគ្នាកន្លងមក។
គឺជាកិច្ចប្រជុំដែលត្រូវបានហៅថា ជាយុទ្ធសាស្ត្រសម្រាប់ស្ថេរភាពឬ Strategic Stability Dialogue និងត្រូវបង្កើតឡើងតាំងតែពីថ្ងៃទី១៦ ខែមិថុនាក្នុងកិច្ចប្រជុំនៃមេដឹកនាំ អាមេរិកលោក Joe Biden ជាមួយនឹងលោកប្រធានាធិបតីរុស្សី Vladimir Putin នៅក្នុងទីក្រុង Geneva ។
ប្រភពដដែលបានបន្ថែមទៀត ភាគីខាងសហរដ្ឋអាមេរិកដែលនឹងត្រូវដឹកនាំដោយអនុរដ្ឋមន្ត្រីការបរទេស អាមេរិកលោក Wendy Sherman នឹងត្រូវធ្វើឡើងប៉ុន្មានថ្ងៃក្រោយជំនួបរបស់លោកជាមួយនឹងភាគីចិន នៅក្នុងបញ្ហជាស្រដៀងគ្នានេះផងដែរ៕
ប្រែសម្រួល៖ស៊ុនលី