Covid-19

កើនទៀតហើយ! វៀតណាម មានអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីជាង៧.៥០០នាក់

ហាណូយ៖ ទីភ្នាក់ងារព័ត៌មាន ចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២១ថា ក្រសួងសុខាភិបាល របស់ប្រទេសវៀតណាម បានឲ្យដឹងថា ប្រទេសវៀតណាម បានកត់ត្រា ចំនួននៃអ្នកឆ្លង ជំងឺកូវីដ-១៩ថ្មីចំនួន៧.៥៣១នាក់ គិតត្រឹមថ្ងៃអាទិត្យនេះ ក្នុងនោះបូករួមទាំងអ្នកឆ្លងក្នុងស្រុកចំនួន៧.៥២៥នាក់ និង៦នាក់ជាអ្នកនាំចូលពីខាងក្រៅ ។

ក្រសួងបានឲ្យដឹងថា ការឆ្លងថ្មីនាំឲ្យចំនួនអ្នកឆ្លងសរុប កើនឡើងដល់៩៨.៤៦៥នាក់ និងមានអ្នកស្លាប់ ចំនួន៣៧០នាក់ ។

ក្នុងចំណោមអ្នកឆ្លង ក្នុងសហគមន៍ ចំនួន៤.៥៥៥នាក់ ត្រូវបានគេរាយការណ៍ថា នៅភាគខាងត្បូង នៃចំណុចកណ្តាល នៃក្រុងហូជីមិញ ហើយ១.២៤៩នាក់ នៅខេត្តក្បែរនោះដែរ គឺភាគខាងត្បូង Binh Duong និងបូងភាគខាងត្បូង​នៃខេត្ត Tay Ninh មានចំនួន៣១៣នាក់ ។

ក្រសួងបានឲ្យដឹងថា មានអ្នកជំងឺច្រើននាក់គឺ១៩.៣៤២នាក់ បានជាសះស្បើយពីជំងឺ ។

ក្រសួងបានឲ្យថា ទន្ទឹមនឹងនេះដែរ ការចាក់វ៉ាក់សាំងកូវីដ-១៩បានជាង៤,៥លានដូស នៅទូទាំងប្រទេស ៕

ដោយ៖ ម៉ៅ បុប្ផាមករា

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top