ហាណូយ ៖ ស្ថានភាពជំងឺកូវីដ-១៩ នៅទីក្រុងហូជីមិញរបស់ប្រទេស វៀតណាម នាពេលបច្ចុប្បន្ន កំពុងកើនឡើង គួរឲ្យកត់ស្គាល់ ដោយបានប្រកាសថា នឹងដាក់បំរាមគោចរ នៅទូទាំងទីក្រុង នឹងត្រូវបានដាក់ចាប់ពីថ្ងៃច័ន្ទនេះទៅ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារ សារព័ត៌មានចិនស៊ិនហួ។
យោងតាមសេចក្តីសម្រេច របស់អាជ្ញាធរក្រុងហូជីមិញ ចន្លោះពីម៉ោង ៦ ល្ងាចម៉ោងក្នុងស្រុកនៅថ្ងៃបន្ទាប់ ដោយថារាល់ចលនា ខាងក្រៅទាំងអស់ នឹងត្រូវហាមឃាត់ ទូទាំងទីក្រុងហូជីមិញ ។
ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក VnExpress បានរាយការណ៍ ដោយដកស្រង់សំដីអាជ្ញាធរថា រាល់សកម្មភាពទាំងអស់ ក៏នឹងត្រូវផ្អាកផងដែរ ក្នុងកំឡុងពេលបម្រាមគោចរ លើកលែងតែ សកម្មភាពថែទាំបន្ទាន់ ឬការសម្របសម្រួលផ្នែក វេជ្ជសាស្ត្រទាក់ ទងនឹងជំងឺកូវីដ-១៩ ។
ទីក្រុងហូជីមិញ បានស្ថិតនៅក្រោមវិធាន នៃការឃ្លាតឆ្ងាយពីសង្គមយ៉ាង តឹងរ៉ឹងបំផុត របស់ប្រទេសចាប់ តាំងពីថ្ងៃទី០៩ ខែកក្កដា ក្រោមបទបញ្ជា ១៦ របស់រដ្ឋាភិបាល ដែលរួមបញ្ចូលទាំងការ ស្នាក់នៅក្នុងផ្ទះ ការហាមឃាត់ការប្រមូលផ្តុំ មនុស្សច្រើនជាង ២ នាក់ និងផ្អាកការដឹកជញ្ជូនសាធារណៈ។
យោងតាមក្រសួងសុខាភិបាល របស់ប្រទេសវៀតណាមបានឱ្យដឹងថា កាលពីថ្ងៃអាទិត្យនេះទីក្រុង បានរាយការណ៍នូវ ករណីឆ្លងជំងឺកូវីដ-១៩ ចំនួន ៦០,៤២៥ ករណីចាប់ តាំងពីការចាប់ផ្តើមផ្ទុះឡើងចុងក្រោយបង្អស់ នៅក្នុងប្រទេសវៀតណាម នៅចុងខែមេសានេះ៕