ព័ត៌មានអន្តរជាតិ

ថ្ងៃនេះមីយ៉ាន់ម៉ា មានអ្នកឆ្លងជំងឺ កូវីដ-១៩ ជិត ៥០០០នាក់

រ៉ង់ហ្គូន ៖ យោងតាមការចេញផ្សាយ ពីក្រសួងសុខាភិបាល មីយ៉ាន់ម៉ា បានឱ្យដឹងថា ប្រទេសមីយ៉ាន់ម៉ា បានរាយការណ៍ អំពីករណីឆ្លងជំងឺកូវីដ – ១៩ ថ្មីចំនួន ៤,៩៩៨ករណី ដែលនាំឱ្យ ចំនួនអ្នកឆ្លងសរុបដល់ ២៦៩,៥២៥ករណី ។

យោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន ចិនស៊ិនហួបានឲ្យដឹងថា ចំនួនអ្នកស្លាប់សរុបបាន កើនឡើងដល់ ៧,១១១ នាក់បន្ទាប់ពីមានអ្នកស្លាប់ ៣៥៥ នាក់បន្ថែមទៀតក្នុងរយៈពេល ២៤ ម៉ោងកន្លងមកនេះ ។

យោងតាមតួលេខ របស់ក្រសួងបានបញ្ជាក់ថា អ្នកជំងឺសរុបចំនួន ១៨៥,៤០២ នាក់ត្រូវបានរំសាយចេញពីមន្ទីរពេទ្យ ហើយជាង ៣,០៧ លាននាក់ ត្រូវបានគេធ្វើតេស្ត រកជំងឺកូវីដ-១៩ ។

ទន្ទឹមនឹងនេះដែរក្រសួង កាលពីថ្ងៃអាទិត្យបានដាក់បទបញ្ជាការ ស្នាក់នៅក្នុងផ្ទះ ដែលនឹងមានប្រសិទ្ធិភាព នៅថ្ងៃច័ន្ទនេះ នៅតាមបណ្តាទីក្រុងចំនួន ៧ ទៀត ដែលមួយស្ថិតនៅក្នុងដែនដី សហភាពណៃពិដោ និង ៣ទៀត នៅតាមតំបន់ Magway និងរដ្ឋ Shan ដោយសារតែការផ្ទុះឡើងនៃជំងឺកូវីដ-១៩ ។

រហូតមកដល់ ពេលនេះ ក្រសួងបានដាក់បទបញ្ជាការ ស្នាក់នៅក្នុងផ្ទះនៅ ៩៣ សង្កាត់ទូទាំងប្រទេស ។ ប្រទេសមីយ៉ាន់ម៉ា បានរកឃើញ ករណីឆ្លងជំងឺកូវីដ-១៩ ដំបូងរបស់ខ្លួន កាលពីថ្ងៃទី ២៣ ខែមីនា ឆ្នាំមុន ៕ដោយ ឈូក បូរ៉ា

To Top