ព័ត៌មានអន្តរជាតិ

មន្ត្រីការទូតអាមេរិក និងចិនធ្វើកិច្ចពិភាក្សាគ្នា ដោយស្មោះត្រង់និងបើកចំហ 

បរទេស៖ ក្រសួងការបរទេសសហរដ្ឋអាមេរិក បាននិយាយថា អនុរដ្ឋមន្ត្រីការបរទេសអាមេរិក លោកស្រី Wendy Sherman បានធ្វើកិច្ចពិភាក្សាដោយស្មោះត្រង់ និងបើកចំហ ជាមួយរដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី នៅថ្ងៃចន្ទនេះ ដោយលើកឡើងពីក្តីព្រួយបារម្ភស្តីពីសិទ្ធិមនុស្ស និងករណីជនជាតិអាមេរិកនិងកាណាដា ដែលជាប់ឃុំនៅក្នុងប្រទេសចិន។

លោកស្រីអនុរដ្ឋមន្ត្រីការបរទេសអាមេរិក តាមសេចក្តីរាយការណ៍ ក៏បានបង្ហាញនូវក្តីព្រួយបារម្ភស្តីពីការគ្មានឆន្ទៈរបស់ប្រទេសចិន ក្នុងកិច្ចសហការជាមួយអង្គការសុខភាពពិភពលោក ស្តីពីការស៊ើបអង្កេតដំណាក់កាលពីរ លើប្រភពនៃជម្ងឺកូវីដ១៩ផងដែរ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រសួងការបរទេសសហរដ្ឋអាមេរិក បាននិយាយប្រាប់យ៉ាងដូច្នេះថា “លោកស្រីអនុរដ្ឋមន្ត្រី បានលើកឡើងនូវក្តីព្រួយបារម្ភជាលក្ខណៈឯកជន ក៏ដូចជាដែលយើងមានជាសាធារណៈ ស្តីពីចំណាត់ការជាច្រើនរបស់សាធារណរដ្ឋប្រជាមានិតចិន ដែលប្រឆាំងនឹងគុណតម្លៃនិងចំណាប់អារម្មណ៍របស់យើង ព្រមទាំងសម្ពន្ធមិត្តនិងដៃគូរបស់យើង ហើយប្រកានោះ ធ្វើឲ្យប៉ះពាល់ដល់បទបញ្ជាផ្នែកលើច្បាប់អន្តរជាតិ”។

គួរបញ្ជាក់ថា កាលពីថ្ងៃសៅរ៍សប្ដាហ៍មុន មន្ត្រីជាន់អាមេរិកមួយរូប បាននិយាយថា លោកស្រី Wendy Sherman  នឹងបញ្ជាក់ឲ្យច្បាស់ដល់មន្ត្រីចិន នៅក្នុងកិច្ចពិភាក្សាគ្នាក្នុងប្រទេសចិនថា សហរដ្ឋអាមេរិកស្វាគមន៍ការប្រកួតប្រជែងគ្នាជាមួយទីក្រុងប៉េកាំង ប៉ុន្តែចាំបាច់ត្រូវតែជាទីលានលេងរាបស្មើ៕ប្រែសម្រួល៖ប៉ាង កុង

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top