Covid-19

ចិនរកឃើញ ករណីឆ្លងជំងឺកូវីដ១៩ រហូតដល់ ៧៦នាក់ កាលពីថ្ងៃច័ន្ទ

បរទេស៖ គណៈកម្មាធិការសុខភាពជាតិរបស់ចិន បាននិយាយនៅក្នុងរបាយការណ៍ ប្រចាំថ្ងៃមួយកាលពីថ្ងៃច័ន្ទថា ប្រទេសចិនបានរាយការណ៍ អំពីករណីឆ្លងថ្មីនៃជំងឺកូវីដ១៩ចំនួន ៧០ករណី ក្នុងនោះមានករណីឆ្លង ៤០ ករណី ក្នុងសហគមន៍ ក្នុង ២៤ ម៉ោងចុងក្រោយនេះ។

យោងតាមសារព័ត៌មាន Yahoo News ចេញផ្សាយនៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១ បានឱ្យដឹងថា ក្នុងចំណោមករណីឆ្លងទាំង ៧៦ ករណីនោះ គឺមាន ៣៦ ជាករណី ជាករណីនាំចូលថ្មី ដែលក្នុងនោះ ១៨ ករណីត្រូវបានរាយការណ៍នៅខេត្តយូណាន, ៨ ករណី នៅក្វាងទុង, ៥ ករណីនៅ ហ្វូជាន, ២ ករណីនីមួយៗនៅអ៊ីនហ្គោន និងហឺណាន និង ១ ករណីនៅប៉េកាំង។ នេះបើតាមសារព័ត៌មានរដ្ឋចិន China’s Daily។

ទោះបីជាប្រទេសចិនមិនមាន Covid-19 ក៏ដោយ ក៏ការឆ្លងមេរោគត្រូវបាន គេរកឃើញនៅក្នុងក្រុមដែលមានហានិភ័យ ខ្ពស់ជាពិសេសនៅអាកាសយានដ្ឋាន និងមន្ទីរពេទ្យ ដែលកម្មកររបស់ពួកគេស្ថិត ក្នុងចំណោមអ្នកដែលត្រូវបាន ចាក់វ៉ាក់សាំងដំបូង។

របាយការណ៍បាននិយាយថា ករណីឆ្លងក្នុងតំបន់ចំនួន ៣៥ ត្រូវបានរាយការណ៍នៅក្នុងខេត្ត Jiangsu ភាគខាងកើតនិងមួយនៅខេត្ត Liaoning ភាគឦសាន។

ករណីឆ្លងជាចង្កោមនៅណានជីង ទីក្រុងក្នុងខេត្តជាំងស៊ូ បានផ្ទុះឡើងកាលពីសប្តាហ៍មុន នៅពេលដែលមានករណីឆ្លងជាច្រើន ត្រូវបានរាយការណ៍នៅថ្ងៃព្រហស្បតិ៍។

អាជ្ញាធរបានធ្វើការតេស្តរកវីរុស ទ្រង់ទ្រាយធំនៅក្នុងទីក្រុង។ លោក Yang Dasuo អនុប្រធានគណៈកម្មការសុខាភិបាលណានជីង បាននិយាយកាលពីថ្ងៃអាទិត្យថា សំណាកជាង ៩,២ លាន ត្រូវបានគេប្រមូលនៅក្នុងការ ធ្វើតេស្តិ៍ដ៏ធំរយៈពេល ៣ ថ្ងៃ ហើយក្នុងចំណោមករណីទាំង ៥៧ ដែលកើតឡើងនៅក្នុងទីក្រុងនេះ, ២០ករណី គ្មានលេចចេញរោគសញ្ញា៕

ប្រែសម្រួលៈ ណៃ តុលា

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top