ម៉ូស្គូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយកាលពីល្ងាចថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១ថា មជ្ឈមណ្ឌលត្រួតពិនិត្យ និងឆ្លើយតបជំងឺ បានឲ្យដឹងកាលពីថ្ងៃចន្ទថា ប្រទេសរុស្ស៊ី បានកត់ត្រាចំនួនអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន២៣.២៣៩នាក់ គិតក្នុងរយៈពេល២៤ម៉ោងកន្លងទៅនេះ ដែលនាំឲ្យចំនួនអ្នកឆ្លង ទូទាំងប្រទេសបានកើនឡើងដល់៦.១៤៩.៧៨០នាក់ ។
ចំនួនអ្នកស្លាប់នៅទូទាំងប្រទេសបានកើនឡើងពី ២២៧នាក់ដល់១៥៤.៦០១នាក់ ទន្ទឹមនឹងនេះដែរ ចំនួនអ្នកជាសះស្បើយពីជំងឺបានកើនឡើង ពី១៦.២០០នាក់ដល់៥.៥០៦.៨៣៤នាក់ ។

ម៉ូស្គូ ជាតំបន់ដែលរងគ្រោះធ្ងន់ធ្ងរជាងគេ ដែលត្រូវបានគេរាយការណ៍ថា មានអ្នកឆ្លងថ្មីចំនួន២.៦២៩នាក់ ដែលនាំឲ្យតួលេខសរុប នៅក្នុងក្រុងនេះកើនឡើងដល់១.៤៩០.៧០៧នាក់ ៕ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា
