ព័ត៌មានអន្តរជាតិ

វីរុស Delta អាចធ្វើឱ្យអ្នកឆ្លង មិនលេចចេញរោគសញ្ញា វិវឌ្ឍទៅកាន់តែធ្ងន់ធ្ងរ ត្រឹមតែប៉ុន្មាន ម៉ោងប៉ុណ្ណោះ

បរទេស ៖ យោងតាមក្រសួងសុខាភិបាល របស់ប្រទេសវៀតណាម បានឱ្យដឹងថា ជាមួយនឹងវីរុសដែលបំលែងខ្លួនថ្មីឈ្មោះ Delta ករណីជំងឺ ដែលមិនលេចចេញរោគសញ្ញា គឺ អាចប្រែជាធ្ងន់ធ្ងរ ក្នុងរយៈពេលប៉ុន្មានម៉ោង។

យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១ បានឱ្យដឹងថា លោក Nguyen Truong Son អនុរដ្ឋមន្រ្តីក្រសួងសុខាភិបាល វៀតណាម បាននិយាយថា « វាមានន័យថា ការត្រួតពិនិត្យនិងមើលថែទាំអ្នកជំងឺដែលមិនលេចចេញរោគសញ្ញា គឺ ដើរតួយ៉ាងសំខាន់» ។

លោកបន្តថា មានសេចក្តីរាយការណ៍ពីករណី Covid-19 មានសភាពធ្ងន់ធ្ងរទៅ ៗ ដូច្នេះពួកគេមិនអាចត្រូវបានដឹកទៅមន្ទីរពេទ្យទាន់ពេលវេលាទេ ហើយបានស្លាប់នៅឯផ្ទះ ករណីនេះ លោក Nguyen Truong Son បានកត់សម្គាល់ថា វាពិតជាឈឺណាស់ ។ លោកបានបន្ថែមថា ប្រជាជនចាំបាច់ ត្រូវមានព័ត៌មានបន្ថែម អំពីរោគសញ្ញាដំបូង នៃរោគសញ្ញាវីរុសកូរ៉ូណា ហើយចាំបាច់ ត្រូវធ្វើរោគវិនិច្ឆ័យ និងផ្ទេរអ្នកជំងឺទៅមន្ទីរ ពេទ្យនិងកន្លែងព្យាបាលផ្សេងទៀត។

អនុរដ្ឋលេខាធិការក្រសួង សុខាភិបាលវៀតណាមរូបនេះ បន្ថែមថា « ទីក្រុងហូជីមិញបានស្នើសុំសេវាកម្ម តាក់ស៊ីមួយចំនួន ដើម្បីជួយបំពេញភារកិច្ចនេះ ដោយចូលទៅតំបន់បិទខ្ទប់ និងផ្ទះដែលអ្នកជំងឺ Covid-19 ស្នាក់នៅ» ៕

ប្រែសម្រួលៈ ណៃ តុលា

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top