ព័ត៌មានអន្តរជាតិ

ចិន ដាក់ទណ្ឌកម្មលើមន្រ្តីជាង ១៤០០០នាក់​ ពីបទរំលោភលើ គោលការណ៍បក្ស

ប៉េកាំង៖ ប្រទេសចិន បានដាក់ទណ្ឌកម្មដល់មន្ត្រីចំនួន ១៤,៣៣៦ នាក់កាលពីខែមិថុនា ពីបទរំលោភលើក្រម ៨ ចំណុចរបស់ប្រទេស ស្តីពីការកែលម្អបក្ស និងការប្រព្រឹត្តរបស់រដ្ឋាភិបាល នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

មន្រ្តីទាំងនោះបានជាប់ពាក់ព័ន្ធនឹងករណីចំនួន ១០,០៤៧ ករណីនេះបើយោងតាមសេចក្តីថ្លែងការណ៍ប្រចាំខែរបស់គណៈកម្មាធិការកណ្តាលរបស់គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិនសម្រាប់ការត្រួតពិនិត្យវិន័យ និងគណៈកម្មការត្រួតពិនិត្យជាតិ។

ក្នុងចំណោមមន្រ្តី ដែលត្រូវបានផ្តន្ទាទោសមានចំនួន ៩,៤៩៩ នាក់បានទទួលការពិន័យផ្នែកវិន័យ និងរដ្ឋបាល។ ប្រភពបានឲ្យដឹងទៀតថា ៧,០៥៤នាក់ ត្រូវបានគេដាក់ទណ្ឌកម្ម សម្រាប់ការចូលរួមក្នុងការិយាធិបតេយ្យ ឬទម្រង់បែបបទសម្រាប់ជាផ្លូវការ ហើយ ៥,៦៧២ នាក់នៃពួកគេត្រូវបានរកឃើញថា មិនបានបំពេញភារកិច្ចអភិវឌ្ឍន៍សង្គម និងសេដ្ឋកិច្ច ឬការពារបរិស្ថាន។

ចំនួនសរុប ៧,២៨២ នាក់ត្រូវបានផ្តន្ទាទោសពីបទឧក្រិដ្ឋនិយម និងការប្រព្រឹត្តហួសហេតុ (រួមទាំងការផ្តល់ ឬទទួលសំណូក) និងការផ្តល់ប្រាក់ឧបត្ថម្ភ ឬប្រាក់រង្វាន់ ដែលគ្មានការអនុញ្ញាត។

គួរបញ្ជាក់ថា នៅចុងឆ្នាំ២០១២ បក្សកុម្មុនិស្ដចិន បានចេញច្បាប់ ៨ ចំណុចរបស់ខ្លួន ស្ដីពីភាពសន្សំសំចៃ ដើម្បីប្រឆាំងនឹងការអនុវត្តការងារ ដែលរដ្ឋាភិបាលមិនចង់បាន៕

ដោយ ឈូក បូរ៉ា

To Top