ព័ត៌មានអន្តរជាតិ

ព្យុះទីហ្វុង Nepartak បង្កគ្រោះបាក់ដៅ នៅភាគឦសាន ប្រទេសជប៉ុន

តូក្យូ ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយ នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១ថា ប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន ក្នុងស្រុកបានរាយការណ៍ នៅថ្ងៃពុធនេះថា ទីភ្នាក់ងារឧតុនិយមជប៉ុន ហៅកាត់ (JMA) បានឲ្យដឹងថា ព្យុះទីហ្វុង Nepartak បានបោកបក់ឆ្ពោះត្រង់ ទៅទិសខាងជើង និងបង្កជាគ្រោះបាក់ដី នៅខេត្ត Miyagi ភាគឦសាន នៅព្រឹកថ្ងៃពុធនេះ ហើយខ្យល់ព្យុះនេះ នឹងត្រូវបានគេរំពឹងថា បោកបក់ឆ្ពោះទៅមុខ ដល់តំបន់ក្នុងក្រុងតូក្យូ ។

ទីភ្នាក់ងារ JMA បានឲ្យដឹងថា នេះជាព្យុះទី៨ហើយ ដែលបានបោកបក់ នៅលើតំបន់ Ishinomaki នៅមុនម៉ោង៦និង០០នាទីព្រឹក ម៉ោងក្នុងស្រុក ដែលនាំឲ្យមានកម្លាំង ខ្យល់បក់បោកខ្លាំង និងរលកខ្ពស់ៗ ប៉ុន្តែ វាត្រូវបានគេរំពឹងថា នឹងថមថយឥទ្ធិពលវិញ ដោយប្រែក្លាយជាព្យុះស៊ីក្លូន នៅយប់ថ្ងៃដដែលនេះ ដែលព្យុះនេះ ឆ្លងកាត់តំបន់ភាគឦសាន និងឆ្ពោះទៅមុខទៅកាន់ សមុទ្រជប៉ុន ។

ទីភ្នាក់ងារបានឲ្យដឹងថា ព្យុះ Nepartak បានរំកិលខ្លួនពីភាគខាងជើង ទៅភាគឦសាន នៅចម្ងាយប្រមាណ៣០គីឡូម៉ែត្រ ដែលមានកម្លាំង ខ្យល់បក់៩៩៤ហិកតូប៉ាស្កាល់ នៃចំណុចកណ្តាលរបស់ខ្លួន ដែលមានល្បឿនរហូតដល់ ៧២គីឡូម៉ែត្រក្នុង១ម៉ោង និងមានកម្លាំងខ្យល់ជាអតិបរិមា ១០៨គីឡូម៉ែត្រក្នុង១ម៉ោង ។

ទន្ទឹមនឹងនេះដែរ ខ្យល់បក់អាចលើសពី៥៤ គីឡូម៉ែត្រក្នុង១ម៉ោង ដែលនាំខ្យល់ចម្ងាយ៥០០ គីឡូម៉ែត្រពីភាគខាងជើង និង៣៩០គីឡូម៉ែត្រពីភាគខាងត្បូង នៃចំណុចកណ្តាល ដែលបង្កឲ្យមានព្យុះនេះឡើង ។

ព្យុះទីហ្វុងនេះ ត្រូវបានគេព្យាករណ៍ថា នឹងយកមកនូវទឹកភ្លៀង ដែលមានរហូតដល់១០០មីលីម៉ែត្រ នៅតំបន់ភាគឦសាន នៃប្រទេសជប៉ុន ក្នុងរយៈពេល២៤ម៉ោងក្រោយ ។ ទីភ្នាក់ងារ JMA បានឲ្យដឹងដូច្នេះ ៕ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top