ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីអាមេរិក ចោទប្រធានាធិបតីរុស្ស៊ី ថាព្យាយាមរំខាន ដល់ការបោះឆ្នោតឆ្នាំ ២០២២ ជាមួយព័ត៌មានក្លែងក្លាយ

បរទេស ៖ ប្រធានាធិបតីអាមេរិក លោក Joe Biden កាលពីថ្ងៃអង្គារ បានចោទប្រកាន់ សមភាគីរុស្ស៊ី របស់លោកថា បានព្យាយាមរំខាន ដល់ការបោះឆ្នោតសភា ឆ្នាំ ២០២២ តាមរយៈការផ្សព្វផ្សាយ «ព័ត៌មានមិនពិត»។

យោងតាមសារព័ត៌មាន AFP ចេញផ្សាយ នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១ បានឱ្យដឹងថា លោក Biden បានថ្លែងក្នុងពេល ធ្វើដំណើរទៅកាន់ ការិយាល័យ របស់នាយកស៊ើបការណ៍ជាតិ ជិតទីក្រុងវ៉ាស៊ីនតោន ដោយសំដៅទៅលើព័ត៌មាន ដែលលោកទទួលបានក្នុងអំឡុង សន្និសីទកាសែតប្រចាំថ្ងៃ លោក Biden បាននិយាយថា “ពិនិត្យមើលអ្វីដែលប្រទេសរុស្ស៊ីកំពុងធ្វើរួចទៅហើយអំពីការ បោះឆ្នោតឆ្នាំ ២០២២ និងព័ត៌មានមិនពិត” ។ វាជាការរំលោភលើ អធិបតេយ្យភាពរបស់យើង ។ លោកក៏បានរិះគន់ប្រធានាធិបតីរុស្ស៊ី លោកវ្ល៉ាឌីមៀពូទីនផងដែរ ។

ប្រធានាធិបតីអាមេរិករូបនេះ បន្ថែមថា លោកពូទីនមានបញ្ហាពិតប្រាកដ គាត់កំពុងអង្គុយនៅលើកំពូលនៃសេដ្ឋកិច្ច ដែលមានអាវុធនុយក្លេអ៊ែរ ហើយគ្មានអ្វីទៀតទេ។ គាត់ដឹងថាគាត់ពិតជាមានបញ្ហា ពិតប្រាកដដែលធ្វើឱ្យគាត់កាន់ តែមានគ្រោះថ្នាក់នៅក្នុង ទស្សនៈរបស់ខ្ញុំ” ៕ប្រែសម្រួលៈ ណៃ តុលា

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top