Covid-19

ប្រព័ន្ធផ្សព្វផ្សាយ លោកខាងលិច កំពុងឃោសនាការ ឃុបឃិតជំងឺកូវីដ-១៩ ប្រឆាំងនឹងចិន

ប៉េកាំង៖ លោក Keith Lamb អ្នកសិក្សាអំពីទំនាក់ទំនង អន្តរជាតិរបស់ប្រទេសចិន បានលើកឡើងថា បណ្តាញសារព័ត៌មាន របស់បស្ចឹមប្រទេស បានផ្សព្វផ្សាយការឃុបឃិតជំងឺកូវីដ-១៩ ដែលផ្តោតលើប្រទេសចិន។

អត្ថបទដែលបានចុះផ្សាយ កាលពីថ្ងៃច័ន្ទនៅលើបណ្តាញ ទូរទស្សន៍សកលចិនបានឲ្យដឹងថា “ ភាពខុសគ្នាស្រឡះរវាងភាពជាក់ស្តែង និងការធ្វើរបាយការណ៍តែងតែ ធ្វើឱ្យខ្ញុំមានភាពងឿងឆ្ងល់ចំពោះការ ធ្វើសេចក្តីរាយការណ៍របស់លោកខាងលិច ស្តីពីជំងឺកូវីដ-១៩ ដែលផ្តល់ដោយតួអង្គនយោបាយផ្សេងៗ ដែលបានព្យាយាមធ្វើខុស ដើម្បីទម្លាក់កំហុសជុំវិញជមងឺកូវីដ-១៩ លើប្រទេសចិន” ។

លោក Lamb បានឲ្យដឹងតាមរយៈបទពិសោធន៍ ផ្ទាល់ខ្លួនរបស់លោកនៅក្នុងប្រទេសចិន នៅក្នុងថ្ងៃដំបូងនៃការផ្ទុះជំងឺនេះ ដោយលោកបានមានអារម្មណ៍ថា ប្រទេសនេះមានឯកភាពនៃ សកម្មភាពអង្គភាពរហ័ស និងសុច្ឆន្ទៈទាំងមូលដែលផ្ទុយស្រឡះ ពីវោហារសាស្ត្ររបស់ ប្រទេសលោកខាងលិច។

ក្រៅពីនេះវិទ្យាសាស្ត្រជាក់ស្ដែង បានបង្ហាញថា របាយការណ៍របស់លោកខាងលិច ដែលប្រញាប់ប្រញាល់ភ្ជាប់ចិន ទៅនឹងប្រភពដើមនៃជំងឺកូវីដ-១៩ គឺគ្រាន់តែជាការបង្កាច់បង្ខូចតែប៉ុណ្ណោះ នេះបើយោងតាមការសិក្សាស្រាវជ្រាវ ដែលធ្វើឡើងដោយមន្ទីរពិសោធន៍ VisMederi នៅសាកលវិទ្យាល័យ Siena និងវិទ្យាស្ថានជំងឺមហារីកជាតិក្នុងទីក្រុង Milan។

ការសិក្សាដែលបានចេញផ្សាយ នៅក្នុងខែវិច្ឆិកា ឆ្នាំ២០២០ បានបង្ហាញថា ១១,៦ ភាគរយនៃអ្នកស្ម័គ្រចិត្តសុខភាព ៩៥៩ នាក់នៅក្នុងប្រទេសអ៊ីតាលី ដែលបានចូលរួមក្នុងការសាកល្បង ពិនិត្យជំងឺមហារីកសួត នៅចន្លោះខែកញ្ញា ឆ្នាំ២០១៩ ដល់ខែមីនា ឆ្នាំ២០២០ បានបង្កើតអង្គបដិប្រាណការពារជំងឺកូវីដ- ១៩ យ៉ាងល្អមុន ខែកុម្ភៈ ឆ្នាំ ២០២០ នៅពេលដែលករណីផ្លូវការដំបូង ត្រូវបានកត់ត្រានៅក្នុងប្រទេស ដែលមាន ៤ ករណីពីការសិក្សា ដែលបានកើតឡើងរហូតដល់សប្តាហ៍ទី១ នៃខែតុលា ឆ្នាំ២០១៩ ដែលមានន័យថា ប្រជាជនទាំងនោះបានឆ្លងមេរោគ នៅខែកញ្ញា ឆ្នាំ២០១៩ ៕

ដោយ ឈូក បូរ៉ា

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top