ព័ត៌មានអន្តរជាតិ

រុស្ស៊ី ចាត់ទុកអាមេរិកថា ជាគូប្រជែង មិនមែនដៃគូនោះទេ

ម៉ូស្គូ ៖ ប្រភពព័ត៌មាន ពីវិមានក្រឹមឡាំងបានឲ្យដឹងថា ប្រទេសរុស្ស៊ី មិនចាត់ទុកសហរដ្ឋអាមេរិក ជាដៃគូនោះទេ ប៉ុន្តែចាត់ទុកមហាអំណាចមួយនេះ ជាគូប្រជែង នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ ។

អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានប្រាប់សន្និសីទ ខ្លីប្រចាំថ្ងៃមួយថា“ ចំពោះការសោកស្តាយរបស់យើងបច្ចុប្បន្ន មិនមានកម្មវិធីភាពជាដៃគូ និងគ្មានទំនាក់ទំនងនោះទេ” ។

ទោះយ៉ាងណាក៏ដោយលោក បានរំលឹកថា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានបង្ហាញពីការប្តេជ្ញាចិត្ត របស់លោកក្នុងការធ្វើឱ្យមាន ទំនាក់ទំនងធម្មតាឡើងវិញ ជាមួយអាមេរិក ។

យោងតាមលោក Peskov ទិដ្ឋភាពវិជ្ជមានតែមួយគត់ គឺទំនាក់ទំនងរវាងរុស្ស៊ី-អាមេរិក លែងត្រូវបានសម្គាល់ដោយការចោទប្រកាន់គ្នាទៅវិញទៅមក ប៉ុន្តែមានវត្តមាននៃការចរចា។

លោកបានបន្ថែមថា“ ការពិតដែលអ្នកជំនាញរបស់យើង កំពុងពិភាក្សាអំពីស្ថិរភាព យុទ្ធសាស្ត្រនៅទីក្រុងហ្សឺណែវ គឺមានភាពវិជ្ជមានណាស់។ យើងសង្ឃឹមថា តាមរយៈទំនាក់ទំនងបែបនេះយើងនឹង អាចបង្ហាញពីជំហររបស់យើង ទៅកាន់គ្នាទៅវិញទៅមកប្រកបដោយប្រសិទ្ធភាព” ។

អ្នកនាំពាក្យរូបនេះបានព្រមានថា លទ្ធផលនៃកិច្ចប្រជុំកំពូលខែមិថុនា រវាងលោកបករធានាធិបតីរុស្ស៊ី លោក ពូទីន និងប្រធានាធិបតី អាមេរិកលោក ចូ បៃដិន នៅទីក្រុងហ្សឺណែវ មិនគួរនិយាយបំផ្លើសឡើយ ។

លោកបានបន្ថែមថា “ វាមិនសមហេតុផលនោះទេ ដែលត្រូវពាក់វ៉ែនតា ដែលមានពណ៌ផ្កាឈូក ហើយចាត់ទុកទីក្រុងហ្សឺណែវថា ជាកម្រិតមួយដែលយើង បានឈានដល់យុគសម័យ នៃភាពជាដៃគូ” ៕ដោយ ឈូក បូរ៉ា

To Top