ព័ត៌មានអន្តរជាតិ

រដ្ឋមន្ត្រីការបរទេសអាមេរិក ជួបជាមួយតំណាង ស្តេចសង្ឃដាឡៃឡាម៉ា នៅក្នុងប្រទេសឥណ្ឌា

បរទេស៖ រដ្ឋមន្ត្រីការបរទេស សហរដ្ឋអាមេរិក លោក Antony Blinken បានជួបជាមួយតំណាងរបស់ស្តេចសង្ឃដាឡៃឡាម៉ា នៅក្នុងទីក្រុងញូដេលី នៅក្នុងអំឡុងដំណើរ ទស្សនកិច្ចផ្លូវការដំបូងរបស់លោក ទៅកាន់ប្រទេសឥណ្ឌា នៅថ្ងៃពុធម្សិលមិញនេះ។

លោក Ngodup Dongchung បានជួបជាមួយលោក Ngodup Dongchung និងឥស្សរជនសង្គមស៊ីវិលដទៃទៀត របស់មេដឹកនាំសាសនាតំបន់ទីបេ។ លោក គឺជាតំណាងរដ្ឋបាលកណ្ដាលរបស់ទីបេ ឬក៏ជារដ្ឋាភិបាលនិរទេសរបស់ទីបេ នេះបើយោងតាមការ ចេញផ្សាយរបស់កាសែត Times of India។

ការជួបជាមួយតំណាង ស្តេចសង្ឃដាឡៃឡាម៉ានេះ អាចនឹងត្រូវបានតាមដាននៅក្នុងប្រទេសចិន ដែលបានធ្វើការរិះគន់ដោយប្រយោល ចំពោះដំណើរទស្សនកិច្ចនោះ កាលពីថ្ងៃពុធ។ ទីក្រុងប៉េកាំង បានធ្វើការព្រមានកាលពីក្នុងឆ្នាំ២០១៧ថា ខ្លួននឹងពិចារណាធ្វើការវាយប្រហារដ៏ធំមួយ ប្រសិនបើមេដឹកនាំពិភាក្សាចម្បងណាមួយ ទទួលឬក៏ជួបជាមួយ សម្តេចសង្ឃដាឡៃឡាម៉ានោះ។

គួរបញ្ជាក់ថា សមាជិករដ្ឋាសភាសហរដ្ឋអាមេរិក បានគាំទ្រដល់ចលនាទីបេ ក្នុងការជ្រើសរើសអ្នកស្នងតំណែង ពីសម្តេចសង្ឃដាឡៃឡាម៉ា ហើយសភាអាមេរិក កាលពីឆ្នាំមិញ បានអនុម័តគោលនយោបាយ និងច្បាប់គាំទ្រទីបេ ដែលគាំទ្រដល់ការបង្កើត ក្រុមប្រឹក្សាអាមេរិកមួយ នៅទីក្រុង Lhasa៕

ប្រែសម្រួល៖ ប៉ាង កុង

To Top