ព័ត៌មានអន្តរជាតិ

ថៃ ប្រកាសពីអ្នកស្លាប់​ ដោយសារកូវីដ១៩ រហូតដល់ ១៦៥នាក់ និងអ្នកឆ្លងកាន់តែច្រើនដល់ ១៧ ៦៦៩នាក់ រយៈពេល២៤ម៉ោងមកនេះ

បរទេស ៖ ក្រសួងសុខាភិបាល របស់ប្រទេសថៃ បានរាយការណ៍នៅព្រឹកថ្ងៃព្រហស្បតិ៍នេះថា ប្រទេសនេះមានអ្នកស្លាប់ដោយសារជំងឺកូវីដ ១៩ ថ្មីចំនួន ១៦៥ នាក់ និង មានកំណត់ត្រាប្រចាំថ្ងៃថ្មី នៃអ្នកឆ្លងវីរុសរហូតដល់ ១៧ ៦៦៩ ករណី ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ។

យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី២៩ខែកក្កដា ឆ្នាំ២០២១ បានឱ្យដឹងថា ក្នុងចំណោមករណីឆ្លងថ្មីទាំងអស់នោះ គឺ ១៧ ៤០៨ ករណី រកឃើញនៅក្នុងចំណោមប្រជាជនទូទៅ និង ២៦១ ក្នុងចំណោមអ្នកទោសក្នុងពន្ធនាគារ។

សូមជម្រាបថា ចំនួនអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ នៅប្រទេសថៃ នៅក្នុង រលកទី៣ គឺមានចំនួន ៤ ៤៦៨ នាក់ ហើយអ្នកស្លាប់សរុបចាប់ តាំងពីការផ្ទុះឡើងនៃជំងឺរាតត្បាត កាលពីដើមឆ្នាំមុន នៅក្នុងប្រទេសនេះ គឺកើនឡើងដល់ ៤ ៥៦២ នាក់៕
ប្រែសម្រួលៈ ណៃ តុលា

To Top