តូក្យូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ថា យោងតាម លោក Toshihito Kumagai អភិបាលខេត្ត Chiba ហើយប្រព័ន្ធផ្សព្វផ្សាយព័ត៌មានក្នុងស្រុកបានរាយការណ៍នៅថ្ងៃព្រហស្បតិ៍នេះថា ខេត្តចំនួន៣នៅជិតក្រុងតូក្យូ នឹងរួមគ្នាស្នើឡើងពីរដ្ឋបាលកណ្តាលជប៉ុន នឹងដាក់ខេត្តទាំងនោះស្ថិតនៅក្នុងតំបន់គ្រាមានអាសន្នដោយសារជំងឺកូវីដ-១៩ បន្ទាប់ពីពេលថ្មីៗនេះ បានកើនឡើងចំនួនអ្នកឆ្លងជំងឺកូវីដ-១៩ ។
លោក Kumagai បានគូសបញ្ជាក់ថា “វិបត្តិធ្ងន់ធ្ងរណាស់ដែលបានដឹងច្បាស់” ដោយសារតែមានការឆ្លងរាលដាលរហ័សបំផុតនៃវីរុស ដែលបានលើកឡើងនៅឯសន្និសីទសារព័ត៌មានមួយ ។
លោក Yasutoshi Nishimura រដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការឆ្លើយតបនឹងជំងឺកូវីដ-១៩ បានលើកឡើងថា គាត់នឹង “ធ្វើការសម្រេចចិត្តឲ្យបានលឿនបំផុត និងឆ្លើយតបដែលអាចបត់បែនបាន សម្រាប់សំណើដែលបានធ្វើឡើងមក” ដោយខេត្ត Chiba, Kanagawa និងខេត្ត Saitama ។
ករណីឆ្លងជំងឺកូវីដ-១៩ប្រចាំថ្ងៃរបស់ប្រទេសជប៉ុន នៅក្នុងកំណត់ត្រាសរុបមាន៩.៥៨៣នាក់ គិតត្រឹមថ្ងៃពុធ និងក្រុងតូក្យូដែលជាទីកន្លែងរៀបចំកីឡាអូឡាំពិក ដែលដាក់ជារដ្ឋស្ថិតក្នុងគ្រាមានអាសន្នរហូតដល់ថ្ងៃទី២២ ខែសីហា ដោយសារតែការប្រឈមមុខនឹងការឆ្លងជំងឺខ្ពស់បំផុតដែលមានដល់ទៅ៣.១៧៧នាក់ ដែលបានចុះក្នុងបញ្ជី ។ ខេត្តចំនួន៣ទៀតដែលនៅជិតនោះដែរក៏ត្រូវបានគេរាយការណ៍ថា មានកំណត់ត្រាខ្ពស់នៅក្នុងថ្ងៃតែមួយដែរ ៕ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា