ព័ត៌មានអន្តរជាតិ

គ្រោះទឹកជំនន់នៅរដ្ឋ Himachal Pradesh ប្រទេស ឥណ្ឌា សម្លាប់មនុស្សតិចបំផុត ១៦នាក់

ញ៉ូដេលី៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយកាលពីរាត្រីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១ថា ក្រុមមន្ត្រីបាននិយាយកាលពីថ្ងៃពុធថា ពលរដ្ឋចំនួន១៦នាក់ ត្រូវបានសម្លាប់ និង២នាក់បានរងរបួស នៅក្នុងពេលមានគ្រោះទឹកជំនន់កើតឡើងភ្លាមៗ ដោយសារតែភ្លៀងធ្លាក់ចុះយ៉ាងគំហុក នៅរដ្ឋ Himachal Pradesh ដែលស្ថិតនៅភាគខាងជើងនៃប្រទេសឥណ្ឌា ។

ជំនន់ភ្លាមៗបានវាយប្រហារមកលើស្រុកចំនួន៣ ក្នុងនោះមាន ស្រុក Chamba, Kullu និងLahaul-Spiti កាលពីថ្ងៃអង្គារ ។

អាជ្ញាធរគ្រប់គ្រោះមហន្តរាយរដ្ឋ បានឲ្យដឹងថា ពលរដ្ឋ២នាក់បានស្លាប់ នៅក្នុងស្រុក Chamba ហើយ៤នាក់ នៅស្រុក Kullu និង១០នាក់ផ្សេងទៀតនៅស្រុក Lahaul-Spiti ។

យោងតាមមន្ត្រីបានឲ្យដឹងថា គ្រោះទឹកជំនន់ភ្លាមៗ និងគ្រោះបាក់ដី បានក្លាយជាករណីកើតឡើងជារឿយនៅក្នុងរដ្ឋតំបន់ជួរភ្នំ ក្នុងអំឡុងពេលរដូវវស្សា ៕ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា


បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top