Covid-19

ត្រឹម ២៤ម៉ោង ឥណ្ឌាមានអ្នកឆ្លងជំងឺកូវីដ-១៩ រហូតជាង៤ម៉ឺននាក់ សរុបជាង ៣១លាននាក់

ញូវដេលី៖ ទិន្នន័យចុងក្រោយរបស់ក្រសួងសុខាភិបាលសហព័ន្ធបានបង្ហាញថា ចំនួនសរុបនៃឆ្លងជំងឺកូវីដ-១៩ របស់ឥណ្ឌា បានកើនឡើងដល់ ៣១,៥២៨,១១៤ករណីនៅថ្ងៃព្រហស្បតិ៍នេះ ខណៈដែលមានករណីឆ្លងថ្មីចំនួន ៤៣,៥០៩ករណី ត្រូវបានចុះបញ្ជីក្នុងអំឡុងពេល ២៤ ម៉ោងនៅទូទាំងប្រទេស។

យោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិន ស៊ិនហួ បានឲ្យដឹងថា ក្រៅពីនេះមានអ្នកស្លាប់ចំនួន ៦៤០ នាក់ ដោយសាររោគរាតត្បាត ត្រូវបានគេរាយការណ៍ចាប់តាំងពីព្រឹកថ្ងៃពុធ ដោយចំនួនអ្នកស្លាប់ សរុបកើនឡើ ងដល់ ៤២២,៦៦២ នាក់។

នៅមានករណី សកម្មចំនួន ៤០៣,៨៤០ ករណីនៅក្នុងប្រទេសនេះ គឺកើនឡើង ៤,៤០៤ ករណីក្នុងរយៈពេល ២៤ ម៉ោងកន្លងមក។

មនុស្សសរុបចំនួន ៣០,៧០១,៦១២ នាក់បានជាសះស្បើយ និងត្រូវបានរំសាយ ចេញពីមន្ទីរពេទ្យ រហូតមកដល់ពេលនេះ ដែលក្នុងនោះមានចំនួន ៣៨,៤៦៥ នាក់ត្រូវបានរំសាយចេញក្នុងរយៈពេល ២៤ ម៉ោង៕

ដោយ ឈូក បូរ៉ា

To Top