ព័ត៌មានអន្តរជាតិ

ស៊ីរីនិងអ៊ីរ៉ង់ នឹងបន្តសហការគ្នា រហូតដល់ការដួលរលំ ទៅនៃក្រុមភេវរកម្ម ក្នុងប្រទេសស៊ីរី

បរទេស៖ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃព្រហស្បតិ៍នេះ បានឲ្យដឹងថា ប្រទេសស៊ីរីក្រោមការដឹកនាំរបស់ លោក Bashar al Assad បានបញ្ជាក់ពីជំហរបស់ខ្លួនថា នឹងបន្តធ្វើការងារ សហប្រតិបត្តិការជាមួយនឹង ប្រទេសអ៊ីរ៉ង់បន្ថែមទៀត ដើម្បីអាចយុទ្ធការប្រយុទ្ធប្រឆាំងទៅនឹងក្រុមភេវរកម្ម នៅក្នុងប្រទេសរហូតដល់ជោគជ័យទាំងស្រុង។

សេចក្តីថ្លែងការណ៍ដែលត្រូវបានធ្វើឡើង ដោយប្រធានាធិបតីរូបនេះនៅចំពេល ដែលមានវត្តមាននៃអ្នកនាំពាក្យក្រុមប្រឹក្សាអ៊ីស្លាម របស់អ៊ីរ៉ង់កំពុងបំពេញទស្សនកិច្ច នៅក្នុងប្រទេស
ស៊ីរីគឺលោក Mohammad Bagher Ghlibaf។

លោក Assad បានសង្កត់ធ្ងន់ថា អ៊ីរ៉ង់បានក្លាយទៅជាដៃគូដ៏មានសារៈសំខាន់មួយ សម្រាប់ស៊ីរីនិងជួយគាំទ្រដល់ស៊ីរីរហូតមក ដើម្បីជួយការពារពលរដ្ឋស៊ីរីចេញពី ក្រុមភេវរកម្មហើយអះអាងថា ជាលទ្ធផលកន្លងមកគឺល្អប្រសើរ ហើយនឹងប្តេជ្ញាចិត្តបន្តធ្វើការងារនេះ ជាមួយគ្នាបន្ថែមទៀតនាពេលខាងមុខ។

គួរឲ្យដឹងដែរថានៅក្នុងអំឡុងពេល នៃដំណើរទស្សនកិច្ចនេះផងដែរភាគីខាងអ៊ីរ៉ង់ ក៏បានសម្រេចក្នុងការផ្តល់នូវការគាំទ្របន្ថែមទៀត ទាំងទៅលើសំភារៈបច្ចេកទេស និងហិរញ្ញវត្ថុផងព្រមទាំងការហ្វឹកហាត់ ផងទៅឲ្យកងកម្លាំងយោធារបស់ស៊ីរី៕

ប្រែសម្រួល៖ស៊ុនលី

To Top