បរទេស ៖ មន្រ្តីសុខាភិបាលប្រទេសថៃ បាននិយាយនៅថ្ងៃព្រហស្បតិ៍ថា មន្ទីរពេទ្យនៅទីក្រុងបាងកក និងបណ្តាខេត្តជុំវិញ អស់គ្រែហើយ ដោយសារតែ ការកើនឡើងខ្លាំង របស់អ្នកជំងឺ Covid-19 ។ នេះបើតាមមន្រ្តីសុខាភិបាលម្នាក់ បាននិយាយនៅថ្ងៃព្រហស្បតិ៍ ខណៈប្រទេសថៃ បានរាយការណ៍ ពីចំនួនអ្នកឆ្លងច្រើនជាលើកទី ៤ នៅសប្តាហ៍នេះ ។
យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១ បានឱ្យដឹងថា ប្រទេសថៃ ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ បានតស៊ូជាមួយនឹងការផ្ទុះឡើង ដ៏អាក្រក់បំផុតរបស់ខ្លួន ចាប់តាំងពីការចាប់ផ្តើម នៃការរីករាលដាល នៃជំងឺរាតត្បាត ដោយសារវីរុសបំលែងខ្លួនថ្មី ប្រភេទ Delta ដែលត្រូវបានរកឃើញដំបូង នៅក្នុងប្រទេសឥណ្ឌា ។
ក្រុមការងារ Covid-19 របស់ប្រទេសនេះបានរាយការណ៍ កាលពីថ្ងៃព្រហស្បតិ៍ថា មានករណីឆ្លងវីរុសកូរ៉ូណាចំនួន ១៧ ៦៦៩ នាក់ និងស្លាប់ចំនួន ១៦៥ នាក់ដែលជាចំនួនខ្ពស់បំផុត ខណៈដែលវាបាននិយាយថា អ្នកស្លាប់ចំនួន ២១ នាក់បានស្លាប់នៅផ្ទះ។
លោក Somsak Akksilp ប្រធាននាយកដ្ឋានសេវាកម្មវេជ្ជសាស្ត្រ បាននិយាយថា “យើងមិនដឹងថា ត្រូវដាក់ អ្នកជំងឺនៅឯណាទៀតទេ បន្ទប់សង្គ្រោះបន្ទាន់ ER នៅក្នុងមន្ទីរពេទ្យជាច្រើន ត្រូវបិទជាបណ្តោះអាសន្ន ព្រោះពួកគេគ្មាន កន្លែងដេកទៀតទេ” ៕ប្រែសម្រួលៈ ណៃ តុលា
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
