ព័ត៌មានអន្តរជាតិ

អាមេរិក រុស្សី ជួបគ្នាសាជាថ្មី លើកិច្ចប្រជុំជាយុទ្ធសាស្ត្រ តបតាមការចង់បាន របស់មេដឹកនាំទាំងពីរ

បរទេស ៖ សហរដ្ឋអាមេរិក និងប្រទេសរុស្សី កាលពីថ្ងៃពុធម្សិលមិញ បានបើកកិច្ចប្រជុំគ្នា លើកម្រិតជាយុទ្ធសាស្ត្រ ស្របទៅតាមការចង់បាន ពីសំណាក់មេដឹកនាំទាំងពីរ គឺប្រធានាធិបតីអាមេរិក Joe Biden និង ប្រធានាធិបតីរុស្សី Vladimir Putin ដែលធ្លាប់បានជួបគ្នាម្តងហើយ កាលពីខែមុននៅក្នុងទីក្រុង Geneva ។

កិច្ចប្រជុំគ្នាលើកនេះ គឺបានធ្វើឡើងដោយអនុរដ្ឋមន្ត្រី ក្រសួងការបរទេស អាមេរិកលោក Wendy Sherman និងអនុរដ្ឋមន្ត្រីក្រសួង ការបរទេសរុស្សីលោក Sergey Ryabkov នៅក្នុង Geneva ដូចគ្នា ក្នុងលក្ខខណ្ឌបិទទ្វា។

នៅក្រោយកិច្ចប្រជុំនេះ រួចរាល់សេចក្តីថ្លែងការណ៍មួយ ដែលត្រូវបានធ្វើឡើង ដោយរដ្ឋាភិបាលអាមេរិក បានបញ្ជាក់ថា ភាគីទាំងបានលើកឡើង យកបញ្ហាគោលនយោបាយ ជាអទិភាព និងបន្តបន្ទាប់មក ជាបញ្ហាបរិយាកាស សន្តិសុខ បច្ចុប្បន្នរបស់សកលលោកយុទ្ធសាស្ត្រ ជាស្ថេរភាពនិងក៏ដូចជាបញ្ហាគ្រប់គ្រងអាវុធ នុយក្លេអ៊ែរផងដែរ ។

រំលឹកដែរថា កាលពីខែកុម្ភៈ កន្លងមក សហរដ្ឋអាមេរិកនិងរុស្សី គឺបានឈានទៅដល់ការសម្រេចចិត្តរួមគ្នា មួយរួចមកហើយដើម្បីអាចបន្តកិច្ចព្រមព្រៀង ទ្វេភាគីមួយ ដែលមានរយៈ ពេល៥ឆ្នាំ និងមានឈ្មោះថា NEW START ដែលប្រើប្រាស់ សម្រាប់កិច្ចការងារគ្រប់គ្រង អាវុធនុយក្លេអ៊ែរ៕

ប្រែសម្រួល៖ស៊ុនលី

To Top