ព័ត៌មានអន្តរជាតិ

ប្រទេសវៀតណាម និងពេទ្យយោធាអាមេរិក នឹងធ្វើកិច្ចសហប្រតិបត្តិការ ជាមួយគ្នា ក្នុងការការពារ Covid-19

បរទេស ៖ រដ្ឋមន្ត្រីការពារជាតិ វៀតណាម និងអាមេរិក បានឯកភាពលើកិច្ច សហប្រតិបត្តិការខាង សេវាវេជ្ជសាស្រ្ត ក្នុងការប្រយុទ្ធប្រឆាំងនឹងរោគរាតត្បាត នៅឯកិច្ចប្រជុំ កាលពីថ្ងៃព្រហស្បតិ៍ នៅទីក្រុងហាណូយ ។

យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ បានឱ្យដឹងថា រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin និងរដ្ឋមន្ត្រីការពារជាតិ វៀតណាមលោក ផាន់វ៉ាន់យ៉ាង (Phan Van Giang) បានឯកភាពគ្នាផ្តល់អាទិភាព ដល់កិច្ចសហប្រតិបត្តិការ យោធាលើវិស័យមួយចំនួន ។

ក្នុងចំណោមកិច្ចសហការទាំងនោះ មានកិច្ចសហប្រតិបត្តិការ សេវាកម្មវេជ្ជសាស្ត្រយោធា ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ -១៩ ការយកឈ្នះផលវិបាក នៃសង្គ្រាម ការពង្រឹងសមត្ថភាព ការអនុវត្តច្បាប់សមុទ្រ ការបណ្តុះបណ្តាលបុគ្គលិក ក៏ដូចជាការយល់ដឹងពីសមត្ថភាព និងតម្រូវការរបស់ភាគីនីមួយៗ ក្នុងកិច្ចសហប្រតិបត្តិការ ឧស្សាហកម្មអន្តរជាតិ ។

ផ្ទាំងពាណិជ្ជកម្ម

រដ្ឋមន្រ្តីក្រសួងការពារជាតិ ក៏បានប្រកាសគាំទ្រវៀតណាម សម្រាប់ការការពារជំងឺកូវីដ ១៩ ៕

ប្រែសម្រួលៈ ណៃ តុលា

To Top