ព័ត៌មានអន្តរជាតិ

យូអិន៖ ការជូបជុំគ្រួសារ អន្តរកូរ៉េវិញ ត្រូវតែធ្វើឲ្យជាអាទិភាព

បរទេស៖ អ្នករាយការណ៍ពិសេស របស់អង្គការសហប្រជាជាតិ ទទួលបន្ទុកកិច្ចការ សិទ្ធិមនុស្ស នៅប្រទេសកូរេខាងជើង បាននិយាយប្រាប់ថា ការជួបជុំវិញ នៃគ្រួសារដែលបែកបាក់គ្នា រវាងកូរ៉េទាំងពីរ ត្រូវតែធ្វើឲ្យជាអាទិភាពកំពូល ប្រសិនបើកិច្ចការ ការទូតបន្តជាថ្មី រវាងប្រទេសកូរ៉េទាំងពីរ។

លោក Tomás Ojea Quintana បានមានប្រសាសន៍​នៅក្នុងសប្ដាហ៍នេះថា ពេលវេលាកំពុងតែអស់ទៅ សម្រាប់ជនជាតិកូរ៉េ នៅលើព្រំដែន ទាំងសងខាង នេះបើយោងតាម អត្ថបទសារព័ត៌មានមួយ ដែលចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន កូរ៉េ របស់វិទ្យុអាស៊ីសេរី កាលពីថ្ងៃពុធ។

តាមសេចក្តីរាយការណ៍ លោក Tomás Ojea Quintana បានមានប្រសាសន៍យ៉ាងដូច្នេះថា “ក្រុមគ្រួសារ និងសមាជិកដែលបែកបាក់គ្នា មានវ័យចំណាស់ នៅតែបន្តរង់ចាំឱកាសជួបជុំគ្នាជាថ្មី ជាមួយមនុស្ស ជាទីស្រឡាញ់ របស់ពួកគេ បន្ទាប់ពីឱកាសដ៏ថ្មីចុងក្រោយបំផុត ត្រូវបានគេប្រារព្ធធ្វើឡើង កាលពីខែសីហា ឆ្នាំ២០១៨ ក្រោមការប្តេជ្ញាធ្វើឡើង ដោយកូរ៉េទាំងពីរ ក្នុងសេចក្តីប្រកាស Panmunjom Declaration“។

ផ្ទាំងពាណិជ្ជកម្ម

លោកបន្តទៀតថា “ព្រោះតែក្នុងពេលបច្ចុប្បន្ននេះ ការរាតត្បាតនៃជម្ងឺកូវីដ១៩ ធ្វើឲ្យពិបាកក្នុងការទាក់ទងគ្នា ដោយផ្ទាល់នោះ ត្រូវមានទំនួលខុសត្រូវពីរដ្ឋាភិបាលដែលពាក់ព័ន្ធ ក្នុងការរៀបចំព្រឹត្តិការណ៍ ដែលយ៉ាងហោចណាស់ ក៏អនុញ្ញាតឲ្យសមាជិកគ្រួសារ បានបន្ធូរការឈឺចាប់របស់ពួកគេ និងបំពេញបំណងពួកគេ និយាយជាមួយសាចញាតិដែរ”៕

ប្រែសម្រួល៖ប៉ាង កុង

To Top