ព័ត៌មានអន្តរជាតិ

លោក ចូ បៃដិន តម្រូវឲ្យបុគ្គលិក​ សហព័ន្ធទាំងអស់ ចាក់វ៉ាក់សាំងឲ្យបានពេញលេញ

វ៉ាស៊ីនតោន ៖ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានប្រកាសនៅថ្ងៃព្រហស្បតិ៍ ម្សិលមិញនេះថា បុគ្គលិកទាំងអស់ ដែលត្រូវបានជួល ដោយរដ្ឋាភិបាល សហព័ន្ធសហរដ្ឋអាមេរិក ត្រូវបង្ហាញថា ពួកគេបានទទួលវ៉ាក់សាំងការពារប្រឆាំងនឹងជំងឺកូវីដ-១៩ ឬបញ្ជូនទៅពិធីសារ ស្តីពីសុវត្ថិភាព។

យោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន ចិនស៊ិនហួ បានឲ្យដឹងថា នៅក្នុងសុន្ទរកថា មួយនៅឯសេតវិមាន ក្នុងកិច្ចប្រឹងប្រែង ដើម្បីបញ្ចុះបញ្ចូលអ្នក ដែលនៅតែស្ទាក់ស្ទើរ ក្នុងការចាក់វ៉ាក់សាំង ដើម្បីទទួលបាននូវដូសពេញ លេញរបស់ពួកគេ។

មុនពេលលោក បៃដិន ធ្វើការប្រកាស សេតវិមាន បានចេញនូវ សន្លឹកព័ត៌មានលម្អិត អំពីវិធានការនេះដោយលើកឡើងថា “ រាល់បុគ្គលិក រដ្ឋាភិបាលសហព័ន្ធ និងអ្នកម៉ៅការនៅនឹងត្រូវសួរ បញ្ជាក់ពីស្ថានភាព នៃការចាក់វ៉ាក់សាំងរបស់ពួកគេ” ។

និយោជិកដែលមិនត្រូវបានចាក់វ៉ាក់សាំង យោងតាមសន្លឹកការពិតនឹងត្រូវពាក់ម៉ាស់ នៅកន្លែងធ្វើការមិនថា ទីតាំងភូមិសាស្រ្តរបស់ខ្លួន ចម្ងាយឆ្ងាយពីបុគ្គលិក និងអ្នកទស្សនា ដទៃទៀត គោរពតាមតម្រូវការធ្វើតេស្ត ប្រចាំសប្តាហ៍ ឬពីរដងក្នុងមួយសប្តាហ៍ ហើយត្រូវមានការ រឹតត្បិតលើការធ្វើដំណើរជាផ្លូវការ ។

សាខាប្រតិបត្តិ របស់រដ្ឋាភិបាលសហព័ន្ធ ឥឡូវនេះមាននិយោជិកជាង ៤ លាននាក់ក្នុងនោះមានជាង ២ លាននាក់ នៅក្នុងកម្លាំងពលកម្មស៊ីវិល របស់សហព័ន្ធ។ លោក បៃដិន ក៏បានដឹកនាំក្រសួងការពារជាតិពិនិត្យមើល បន្ថែមការចាក់វ៉ាក់សាំងកូវីដ-១៩ ទៅក្នុងបញ្ជីនៃការចាក់វ៉ាក់សាំង ដែលត្រូវការសម្រាប់សមាជិកយោធា ៕

ដោយ ឈូក បូរ៉ា

To Top