ព័ត៌មានអន្តរជាតិ

ថៃ-ឥណ្ឌូនេស៊ី ងាកទៅប្រើប្រាស់ វ៉ាក់សាំង អាមេរិក-អឺរ៉ុប ក្រោយមើលឃើញ ពីករណីឆ្លង និងស្លាប់ ក្រោយចាក់វ៉ាក់សាំងចិន

បាងកក ៖ ប្រទេសថៃ និងឥណ្ឌូនេស៊ី បានចាប់ផ្តើមផ្តល់អនុសាសន៍ វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ពីអ៊ឺរ៉ុប-អាមេរិក ដល់ប្រជាជន របស់ពួកគេបន្ទាប់ ពីបានឃើញការស្លាប់មួយចំនួន ក្នុងចំណោមអ្នក ដែលបានចាក់វ៉ាក់សាំងចិន ចំពេលមានការរីករាលដាល នៃមេរោគក្លាយពូជ ដែលអាចចម្លង បានខ្ពស់ជាមុន កាន់តែខ្លាំង ។

ការផ្លាស់ប្តូរយ៉ាងឆាប់រហ័ស នៃប្រទេសអាស៊ីអាគ្នេយ៍ទាំងពីរ ឆ្លុះបញ្ចាំងពីកង្វល់អំពីប្រសិទ្ធភាព នៃវ៉ាក់សាំង ដែលផលិតដោយចិន ដូចជាថ្នាំដែលផលិត ដោយក្រុមហ៊ុនស៊ីណូវាក់ ជីវបច្ចេកវិទ្យារបស់ចិន ប្រឆាំងនឹងទម្រង់ឆ្លងថ្មី ដែលបានរកឃើញដំបូងនៅក្នុងប្រទេសឥណ្ឌា និងរីករាលដាលយ៉ាង ឆាប់រហ័សនៅទូទាំងតំបន់ និង តំបន់ផ្សេងទៀត។

តំបន់អាស៊ីអាគ្នេយ៍ បានពឹងផ្អែកយ៉ាងខ្លាំង ទៅលើវ៉ាក់សាំង ដែលផលិតដោយចិន ប៉ុន្តែប្រទេសថៃ បានឲ្យដឹងនៅថ្ងៃទី១២ ខែកក្កដាថា ខ្លួននឹងផ្តល់វ៉ាក់សាំង ដែលផលិតដោយក្រុមហ៊ុន AstraZeneca Plc របស់ចក្រភពអង់គ្លេស ជាដូសទី២ ដល់អ្នកដែលបានទទួលវ៉ាក់សាំង Sinovac ដូសដំបូង ។

រដ្ឋាភិបាលថៃ ក៏បានបង្ហាញពីផែនការ ផ្តល់ដល់អ្នកដែលបានបញ្ចប់ការចាក់ថ្នាំបង្ការ ពីរដងរួចទៅហើយ ជាមួយនឹងវ៉ាក់សាំង ពីក្រុមហ៊ុនផលិតវ៉ាក់សាំង ដូចជាក្រុមហ៊ុន AstraZeneca និងក្រុមហ៊ុនឱសថ Pfizer Inc របស់សហរដ្ឋអាមេរិក ។

យោងតាមរដ្ឋាភិបាល បានឲ្យដឹងថា បុគ្គលិកពេទ្យចំនួន ៦១៨ នាក់ក្នុងចំណោមបុគ្គលិកពេទ្យ ចំនួន ៦៧៧,០០០ នាក់ ដែលបានទទួលថ្នាំស៊ីណូវ៉ាក់ ចំនួនពីរលើក ដោយផ្អែកលើបុព្វសិទ្ធិ រវាងខែមេសានិងកក្កដា បានឆ្លងមេរោគ ដែលបណ្តាលឲ្យ គិលានុបដ្ឋាយិកាម្នាក់ស្លាប់។

ប្រភពពីរដ្ឋាភិបាលបានឲ្យដឹងថា ការផ្លាស់ប្តូរនេះមានគោលបំណង ពង្រឹងអភ័យឯកសិទ្ធិរបស់ប្រជាជន ចំពោះមេរោគក្លាយពូជ Delta និងមិនមិនបានលើកឡើង ពីបញ្ហាប្រសិទ្ធភាពវ៉ាក់សាំងរបស់ចិនឡើយ ។

វេជ្ជបណ្ឌិតនៅមន្ទីរពេទ្យ ទីក្រុងបាងកក បានចង្អុលបង្ហាញថា ប្រជាជននៅតែត្រូវបានគេណែនាំ ឱ្យចាក់វ៉ាក់សាំង ទោះបីជាវ៉ាក់សាំង Cinovac ក៏ ដោយដោយថា ការចាក់ថ្នាំបង្ការរោគគួរ តែត្រូវបានពន្លឿន ប៉ុន្តែបុរសអាយុ ៣៧ ឆ្នាំម្នាក់នៅក្នុងរដ្ឋធានី ដែលមានប្រព័ន្ធភាព ស៊ាំពេញលេញ បានលើកឡើងថា លោកមានការព្រួយបារម្ភបន្ទាប់ពីបានលឺអំពីការស្លាប់របស់គិលានុបដ្ឋាយិកា ម្នាក់ ក្រោយចាក់វ៉ាក់សាំងចិន ៕
ដោយ ឈូក បូរ៉ា

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top