ព័ត៌មានអន្តរជាតិ

កម្លាំងរដ្ឋាភិបាល អាហ្គានីស្ថាន បើកការវាយប្រហារ មួយថ្ងៃ ស្លាប់ក្រុមតាលីបង់ ជិត១០០នាក់

បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃសុក្រ បានឲ្យដឹងថាក្រុមសកម្មប្រយុទ្ធ របស់តាលីបង់ យ៉ាងហោចណាស់១០០នាក់ ត្រូវបានបាត់បង់ជីវិត និងប្រមាណជា៩០នាក់ទៀត បានទទួលរងរបួស នៅក្នុងការវាយប្រហារជាច្រើនកន្លែង ដោយកងកម្លាំងរដ្ឋាភិបាល អាហ្គានីស្ថាន ត្រឹមថ្ងៃព្រហស្បតិ៍។

នៅក្នុងខេត្តភាគខាងលិច Herat ក្រុមតាលីបង់​ប្រមាណជា៥២នាក់ ត្រូវបានគេរាយការណ៍ថា បានបាត់បង់ជីវិតនិង៤៧នាក់ រងរបួសហើយការវាយប្រហារផ្សេងទៀត ដោយយន្តហោះចម្បាំង ជាច្រើនរបស់អាហ្គានីស្ថាន នៅស្រុក Ghoryan ក៏បានសម្លាប់ក្រុមតាលីបង់ ប្រមាណជា១៣នាក់ និងរបួស២២នាក់ផងដែរ។

ផ្ទាំងពាណិជ្ជកម្ម

គួរឲ្យដឹងដែរថា ខេត្តជាច្រើន នៅក្នុងប្រទេសអាហ្គានីស្ថាន បានកំពុងរងការវាយប្រហារគ្នា យ៉ាងខ្លាំងក្លា ជាពិសេសខែចុងក្រោយនេះ នៅក្នុងពេលដែលកងកម្លាំងយោធា របស់បរទេសជាពិសេសអាមេរិក បានចាប់ផ្តើម ដកកម្លាំងជាបន្តបន្ទាប់៕

ប្រែសម្រួល៖ស៊ុនលី

To Top