Covid-19

វីរុសបំលែងខ្លួនថ្មី Delta ឆ្លងលឿនដូចជំងឺអុតស្វាយ, អ្នកចាក់វ៉ាក់សាំង ពេញលេញ ក៏នៅតែឆ្លង (Video)

បរទេស៖ កាសែត The Washington Post បានរាយការណ៍ ដោយដកស្រង់ឯកសារផ្ទៃក្នុងមួយ ពីមជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺអាមេរិក (CDC) ដែលរំពឹងថា នឹងត្រូវបោះពុម្ពផ្សាយល្ងាច នៅថ្ងៃសុក្រ គឺថា វីរុសកូវីដ១៩ ដែលបំលែងខ្លួនថ្មី ប្រភេទ Delta រីករាលដាលយ៉ាងងាយស្រួល ដូចជា ជំងឺអុតស្វាយ ដោយមនុស្សដែលបានចាក់វ៉ាក់សាំង យ៉ាងពេញលេញ ក៏ឆ្លងវីរុសនេះដែរ។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១ បានឱ្យដឹងថា យោងតាមឯកសារ ពីមជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺអាមេរិក គឺ ការចម្លងនៃវីរុស Delta គឺស្ទើរតែខ្ពស់ ដូចជំងឺអុតស្វាយ ដោយជាមធ្យមមនុស្សម្នាក់ៗ ចម្លងទៅដល់មនុស្ស ៨ឬ៩ នាក់ផ្សេងទៀត។

មនុស្សដែលទទួលថ្នាំបង្ការ ពេញលេញ អាចឆ្លងវីរុស ក៏ដូចជាមនុស្សដែលមិនបាន ចាក់វ៉ាក់សាំង ផងដែរ។ ឯកសារបានបន្ថែមថា ទោះយ៉ាងណា ការចាក់វ៉ាក់សាំងផ្តល់នូវការ ការពារយ៉ាងច្រើន ប្រឆាំងនឹងមេរោគ។

ផ្ទាំងពាណិជ្ជកម្ម

មជ្ឈមណ្ឌលត្រួតពិនិត្យ ជំងឺរបស់អាមេរិក ក៏បានអំពាវនាវឱ្យរក្សា ការពាក់ម៉ាស់ជាសកល និងការចាក់វ៉ាក់សាំង ដែលជាឧបករណ៍ល្អបំផុតប្រឆាំងវ៉ារ្យ៉ង់ Delta៕

ប្រែសម្រួលៈ ណៃ តុលា

To Top