ព័ត៌មានអន្តរជាតិ

ពលរដ្ឋអាហ្វហ្គានីស្ថានជាង ២០០នាក់ ត្រូវបានបញ្ជូនចេញទៅកាន់ អាមេរិកជាលើកដំបូង

វ៉ាស៊ីនតោន៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹងនៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២១ថា ពលរដ្ឋអាហ្វហ្គានីស្ថានត្រូវបាន បញ្ជូនទៅកាន់ទឹកដីអាមេរិក តាមជើងហោះហើរដំបូង ដែលមានចំនួនជាង ២០០នាក់ ក្នុងនោះរួមមាន កុមារ និងទារក ដែលមានជីវិតថ្មី នៅសហរដ្ឋអាមេរិក កាលពីថ្ងៃសុក្រ ហើយលោក ចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិក គាត់បានថ្លែងថា គាត់មានមោទនភាពស្វាគមន៍ នឹងការវិលមកផ្ទះរបស់ពួកគេ ។

រដ្ឋាភិបាលសហរដ្ឋអាមេរិក បានបង្ហាញអំពីឯកសារ ដល់ទីភ្នាក់ងារព័ត៌មាន AP ថា សមាជិកក្រុមគ្រួសារ មានទាំងអ្នកបកប្រែ និងជើងហោះហើរផ្សេងៗទៀត។ ជើងហោះហើរនៃការជម្លៀសខ្លួនលើកដំបូង ដែលជើងហោះហើរនេះដឹក ពលរដ្ឋអាហ្វហ្គានីស្ថានចំនួន ២២១នាក់ ស្ថិតក្រោមកម្មវិធីពិសេស ក្នុងនោះរាប់បញ្ចូលទាំងកុមារ ៥៧នាក់ និងកូនតូចៗ១៥នាក់ ។

យោងតាមជើងហោះហើរ FlightAware ជើងហោះហើរនឹងចុះនៅក្រុង Dulles រដ្ឋ Virginia ក្រៅពីរដ្ឋធានីវ៉ាស៊ីនតោន ឌីស៊ី បន្ទាប់ពីពាក់កណ្តលអធ្រាត ។

លោក បៃដិន បានថ្លែងនៅក្នុងសេចក្តីថ្លែងថា “ភាគច្រើននៃអ្នកទាំងអស់គ្នា” ។ “ខ្ញុំចង់អរគុណដល់ពលរដ្ឋ អាហ្វហ្គានីស្ថានទាំងនេះ ដែលក្លាហានប្រកាន់ជំហរ ជាមួយសហរដ្ឋអាមេរិក ហើយថ្ងៃនេះ ខ្ញុំមានមោទនភាព នឹងនិយាយទៅកាន់ពួកគេ“ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top