ព័ត៌មានអន្តរជាតិ

News Update! អ៊ីស្រាអ៊ែល ចោទអ៊ីរ៉ង់ថា នៅពីក្រោយខ្នងនៃករណី ឆេះនាវាដឹកប្រេង បណ្តាលឲ្យស្លាប់មនុស្ស

យ៉េរ៉ូសាឡឹម៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយព័ត៌មានឲ្យដឹង នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២១ថា ប្រទេសអ៊ីស្រាអ៊ែល បានចោទប្រកាន់អ៊ីរ៉ង់ ថាជាអ្នកនៅពីក្រោយការវាយប្រហារ លើនាវាដឹកប្រេងដែលមានសមាជិកនាវិក ២នាក់ គឺជនជាតិអង់គ្លេស និងពលរដ្ឋរ៉ូម៉ានីម្នាក់ត្រូវបានសម្លាប់ ។

The MV Mercer Street ដែលដំណើរការដោយក្រុមហ៊ុន ដែលមានមូលដ្ឋាននៅទីក្រុងឡុងដ៍ នៅឯនាយសមុទ្រអូម៉ង់នៅសមុទ្រអារ៉ាប់ នៅគ្រាដែលហេតុការណ៍នេះ បានកើតឡើងកាលពីថ្ងៃព្រហស្បតិ៍។

ក្រុមហ៊ុនដែលជាកម្មសិទ្ធិ របស់មហាសេដ្ឋីដឹកជញ្ជូនអ៊ីស្រាអ៊ែលឈ្មោះ Eyal Ofer បានលើកឡើងថា ខ្លួនកំពុងធ្វើការដើម្បីបង្កើត នូវអ្វីដែលបានកើតឡើង ។ ប៉ុន្តែរដ្ឋមន្ត្រីការបរទេសអ៊ីស្រាអ៊ែល លោក Yair Lapid កាលពីថ្ងៃសុក្របានស្តីបន្ទោសថាជា “ភេរវកម្មអ៊ីរ៉ង់” ។

លោក Lapid បានលើកឡើងនៅក្នុង សេចក្តីថ្លែងការណ៍មួយថា “ អ៊ីរ៉ង់ មិនមែនគ្រាន់តែជាបញ្ហា របស់អ៊ីស្រាអ៊ែលនោះទេ ពិភពលោកមិនត្រូវនៅស្ងៀមទេ” ។ ទោះយ៉ាងណា ព័ត៌មានលម្អិតនៃការវាយប្រហារ លើនាវាដឹកប្រេងរបស់ប្រទេសលីបេរីយ៉ា ដែលមានទង់ជាតិជប៉ុន នៅតែមិនច្បាស់ ។ អ៊ីរ៉ង់ មិនទាន់ធ្វើអត្ថាធិប្បាយលើ ការចោទប្រកាន់នេះនៅឡើយទេ ។
ឧបទ្ទវហេតុនេះហាក់ដូចជា ការកើនឡើងយ៉ាងធ្ងន់ធ្ងរនៃ ភាពតានតឹងនៅក្នុងតំបន់ ហើយរបាយការណ៍ខ្លះបានបង្ហាញថា យន្តហោះគ្មានមនុស្សបើក បានជាប់ពាក់ព័ន្ធនឹងរឿងនេះ ។

អ្នកនាំពាក្យរដ្ឋាភិបាលអង់គ្លេស បានលើកឡើងថា ខ្លួនក៏កំពុងព្យាយាម “បង្កើតការពិតឲ្យបានឆាប់បំផុត” ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top