ព័ត៌មានអន្តរជាតិ

ថ្ងៃនេះ ! ឥណ្ឌា មានអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីជាង៤ម៉ឺននាក់ នាំឲ្យអ្នកឆ្លងសរុបកើនលើស ៣១លាននាក់

ញ៉ូដេលី ៖ ទីភ្នាក់ងារព័ត៌មាន ចិនស៊ិនហួ បានផ្សព្វផ្សាយព័ត៌មាន នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២១ថា ទិន្នន័យចុងក្រោយបង្ហាញ ដោយក្រសួង សុខាភិបាលសហព័ន្ធ បានបង្ហាញឲ្យដឹងថា គិតត្រឹមថ្ងៃសៅរ៍នេះ ចំនួនអ្នកឆ្លងជំងឺកូវីដ-១៩ សរុបនៅក្នុងប្រទេសឥណ្ឌា កើនឡើងដល់៣១.៦.៩៩៣នាក់ ខណៈដែលចំនួនអ្នកឆ្លងថ្មីមាន៤១.៦៤៩នាក់ត្រូវបានចុះបញ្ជីក្នុងអំឡុង ពេល២៤ម៉ោងកន្លងទៅនេះ នៅទូទាំងប្រទេស ។

ក្រៅពីនេះ ចំនួនអ្នកស្លាប់៥៩៣នាក់ ដោយសារការឆ្លងរាតត្បាតចាប់តាំងពីព្រឹកថ្ងៃសុក្រ នាំឲ្យចំនួនអ្នកស្លាប់សរុបកើនឡើងដល់៤២៣.៨១០នាក់ ។
នៅក្នុងប្រទេស មានអ្នកជំងឺកូវីដ-១៩នៅបន្តសម្រាកព្យាបាលចំនួន៤០៨.៩២០នាក់ ៕ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top
×