BUENOS AIRES៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយព័ត៌មាននៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២១ថា កាលពីថ្ងៃសុក្រ ប្រទេសអាហ្សង់ទីន បានរាយការណ៍ថា មានអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន១៣.៤៨៣នាក់ និង មានអ្នកស្លាប់បន្ថែមទៀតចំនួន៤៧៤នាក់ គិតក្នុងរយៈពេល២៤ម៉ោងកន្លងទៅនេះ ដែលនាំឲ្យចំនួនអ្នកឆ្លងជំងឺសរុបកើនឡើងដល់៤.៩១៩.៤០៨នាក់ និង ១០៥.៥៨៦នាក់បានស្លាប់ ។
ក្រសួងសុខាភិបាល បានឲ្យដឹងថា ពលរដ្ឋចំនួន៤.៥៥៧.០៣៧នាក់បានជាសះស្បើយពីជំងឺ ទន្ទឹមនឹងនេះដែរ មានចំនួន២៥៦.៧៨៥ករណី ដែលនៅបន្តសម្រាកព្យាបាល ។
លោក Florencia Carignano នាយកជនអន្តោប្រវេសន៍ជាតិ បានលើកឡើងថា សរុប “ពលរដ្ឋចំនួន៦៤ភាគរយបានរកឃើញថា មានវីរុសក្លាយពូជប្រភេទ Delta ចូលមកក្នុង (ប្រទេសអាហ្សង់ទីន) ដែលមានវិជ្ជមានកូវីដ-១៩ធ្វើតេស្ត PCR ប៉ុន្តែ បានបង្ហាញរោគសញ្ញាជំងឺក្នុងរយៈពេល២-៣ថ្ងៃបន្ទាប់ពីការមកដល់របស់ពួកគេ” ។
យោងតាមការតាមដាន ការចាក់វ៉ាក់សាំងសាធារណៈ បានឲ្យដឹងថា គិតមកដល់ថ្ងៃនេះ ចំនួន៣១.៧៨៤.១៣៩នាក់បានចាក់ វ៉ាក់សាំងនៅទូទាំងប្រទេស ដែលពលរដ្ឋចំនួន២៤.៩១៩.០៥៣នាក់ បានទទួលការចាក់ថ្នាំ ដូសលើកទី១ និងចំនួន៦.៨៦៥.០៨៦នាក់បានចាក់គ្រប់កម្រិត ។
អាហ្សង់ទីន បានរក្សាគម្លាតសង្គមចូលជាធរមាន រហូតដល់ថ្ងៃទី៦ សីហា ៕ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា