ព័ត៌មានអន្តរជាតិ

Facebook ឈ្មោះ Nathapong Akkara បង្ហោះថា រដ្ឋប្រហារយោធា​ កំពុងកើតឡើង ទម្លាក់លោកប្រាយុទ្ធ ចាន់អូចា ហើយលើកឧត្តមសេនីយ៍ Apirat Kongsompong ជានាយករដ្ឋមន្ត្រី

បរទេស ៖ មេបញ្ជាការកងទ័ពរបស់ថៃ បានដាក់ពាក្យបណ្តឹងប្រឆាំង នឹងអ្នកប្រើប្រាស់បណ្តាញសង្គមមួយ ដែលបានបង្ហោះថា រដ្ឋប្រហារយោធា កំពុងកើតឡើង ដោយមានគម្រោងជំនួស ឧត្តមសេនីយ៍ប្រាយុទ្ធចាន់អូចា ជាមួយឧត្តមសេនីយ៍ Apirat Kongsompong ជានាយករដ្ឋមន្ត្រី។

យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២១ បានឱ្យដឹងថា ឧត្តមសេនីយ៍ Narongpan Jittkaewtae បានប្រាប់ឧត្តមសេនីយ៍ឯក Burin Thongprapai ប្រធានការិយាល័យមេធាវី របស់កងទ័ព ដើម្បីដាក់ពាក្យបណ្តឹង ទៅប៉ូលីស Nang Lerng ប្រឆាំងនឹងអ្នកប្រើប្រាស់ហ្វេសប៊ុកម្នាក់ឈ្មោះ“ Nathapong Akkara” ។

ឧត្តមសេនីយ៍ Burin Thongprapai បានចោទប្រកាន់បុគ្គលនោះថា បាននាំចូលព័ត៌មានមិនពិតចូលក្នុងប្រព័ន្ធកុំព្យូទ័រក្រោមច្បាប់ឧក្រិដ្ឋកម្មកុំព្យូទ័រ។ ប្រសិនបើរកឃើញថា មានកំហុសគាត់អាចត្រូវផ្តន្ទាទោស ដាក់ពន្ធនាគារ ៥ ឆ្នាំនិង / ឬពិន័យជាប្រាក់ ១០ ម៉ឺនបាត។

គាត់និយាយថាអ្នកណា ដែលចែករំលែកព័ត៌មានក្លែងក្លាយនេះ ក៏នឹងត្រូវកាត់ទោសដែរ៕

ប្រែសម្រួលៈ ណៃ តុលា

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top