ព័ត៌មានអន្តរជាតិ

ប្រធានាធិបតី​ ហ្វីលីពីន ព្រមានខ្លាំង ចំពោះអ្នកមិនចង់ ទៅចាក់វ៉ាក់សាំង

បរទេស ៖ អត្ថបទមួយ ដែលត្រូវបានចេញផ្សាយ The Business Insider កាលពីសប្តាហ៍នេះ បានឲ្យដឹងថា មកដល់ពេលនេះមានពលរដ្ឋ របស់ហ្វីលីពីនជាច្រើន នៅតែបានរុញរា ក្នុងការទទួលយកការចាក់វ៉ាក់សាំង ការពារកូវីដ នៅឡើយខណៈដែលរដ្ឋាភិបាល បានធ្វើការអំពាវនាវជាច្រើន ដងមកហើយក្តី ។

ក្នុងនោះផងដែរប្រធានាធិបតី ហ្វីលីពីនផ្ទាល់ Rodrigo Duterte ក៏បានបន្តធ្វើការព្រមានបន្ថែមទៀត កាន់តែខ្លាំងៗនិងធ្ងន់ៗផងដែរ ចំពោះពលរដ្ឋដែលមិនទាន់ ចាក់វ៉ាក់សាំង ទាំងនោះ ផងដែរ ដោយចុងក្រោយនេះ លោកបានពោលបែបនេះ ថា៖ For all I care, you can die anytime ដែលមានន័យថា សម្រាប់ អ្នកមិនចាក់វ៉ាក់សាំងអ្វី ដែលខ្ញុំត្រូវបារម្ភ ចំពោះអ្នកនោះគឺថាអ្នកអាចស្លាប់ បានគ្រប់ពេល ។

គួរឲ្យដឹងដែរថា កន្លងមកប្រធានាធីបតីរូបនេះ ក៏ធ្លាប់បានព្រមានយ៉ាងចំៗផងដែរថា នឹងឲ្យក្រុមប៉ូលីសតាមដាន និងដាក់កំហិតចំពោះការធ្វើដំណើរ របស់ក្រុមអ្នកមិនចាក់ វ៉ាក់សាំង ហើយក៏ថែមទាំង ធ្លាប់ព្រមានថានឹងចាប់ពួក គេដាក់គុកផងដែរ។

គួរឲ្យដឹងដែរថា មកដល់ពេលនេះពលរដ្ឋ របស់ប្រទេសហ្វីលីពីន ដែលបានទទួលការចាក់វ៉ាក់សាំង រួចរាល់គឺមានត្រឹមតែ៦ភាគរយ ប៉ុណ្ណោះនៃពលរដ្ឋសរុប គឺជាតួលេខ ដែលទាបជាងគេបំផុតធៀបទៅ នឹងបណ្តាប្រទេសក្នុងតំបន់ ៕

ប្រែសម្រួល៖ស៊ុនលី

To Top