ព័ត៌មានអន្តរជាតិ

អង់គ្លេស អំពាវនាវ ឲ្យស្ត្រីពោះធំ ទទួលយកវ៉ាក់សាំង ដើម្បីកាត់បន្ថយហនិភ័យ វិរុសពូជថ្មីចំពោះមុខ

បរទេស ៖ យោងតាមការចេញផ្សាយ របស់ CNA នៅថ្ងៃសៅរ៍នេះ បានឲ្យដឹងថា ក្រសួងសុខាភិបាល របស់ចក្រភពអង់គ្លេស បានប្រកាសអំពាវនាវ ឲ្យពលរដ្ឋ របស់ខ្លួន ជាពិសេសស្ត្រី ដែលកំពុងមានផ្ទៃ ពោះក្នុងការទទួល យកវ៉ាក់សាំង បន្ទាប់ពីការស្រាវជ្រាវមួយ បានរកឃើញថាវិរុសពូជថ្មី Delta Variant នឹងអាចវាយប្រហារពួកគេ ជាមួយនឹងកម្រិតធ្ងន់ធ្ងរ។

មន្ត្រីជាន់ខ្ពស់ របស់ក្រសួងបានសរសេរ នៅក្នុងសេចក្តីប្រកាសមួយ កាលពីថ្ងៃសុក្រ ដើម្បីអំពាវនាវឲ្យស្ត្រីមានផ្ទៃពោះ ដើម្បីទៅទទួលយកវ៉ាក់សាំង ដើម្បីអាចកាត់បន្ថយ ភាពធ្ងន់ធ្ងរ និងហនិភ័យខ្ពស់ សម្រាប់ពួកគេនៅពេល ដែលវិរុសនោះបានឆ្លងទៅដល់ពួកគេ ដោយប្រការណាមួយ មុនពេលចាប់កំណើត ។

ក្រសួងសុខាភិបាលដដែល ក៏បានបញ្ជាក់ដែរថា ស្ត្រីមានផ្ទៃពោះទាំងឡាយ គួរតែទទួលយកវ៉ាក់សាំង ប្រភេទ Moderna និង Pfizer ក៏បានពីព្រោះថាវ៉ាក់សាំងទាំងពីរ ប្រភេទនេះគឺត្រូវបានប្រើប្រាស់ យ៉ាងច្រើនមកហើយជាមួយ នឹងស្ត្រីមានផ្ទៃពោះដូចគ្នា នៅក្នុងប្រទេសអាមេរិក ប្រមាណជា១៣ម៉ឺននាក់មកហើយ ៕

ប្រែសម្រួល៖ស៊ុនលី

To Top