ព័ត៌មានអន្តរជាតិ

មន្ទីរពេទ្យមួយនៅថៃ ទិញទូកុងតឺន័រក្លាសេ ដាក់សាកសព អ្នកកើតកូវីដ១៩

បរទេស ៖ មន្ទីរពេទ្យសាកលវិទ្យាល័យ Thammasat ដែលគ្របដណ្តប់ ដោយអ្នកស្លាប់ដោយសារជំងឺកូវីដ -១៩ បានចាប់ផ្តើមរក្សាទុក សាកសពនៅក្នុងទូកុងតឺន័រក្លាសេ ដែលវិធានការនេះ បានប្រើចុងក្រោយ គឺនៅក្នុងកំឡុងពេលមាន នៃការបំផ្លិចបំផ្លាញ របស់រលកយក្សស៊ូណាមិឆ្នាំ ២០០៤ ។

យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២១ បានឱ្យដឹងថា មន្ទីពេទ្យ នៅខេត្ត Pathum Thani នៅភាគខាងជើងទីក្រុងបាងកក មានកន្លែងដាក់សពក្លាសេចំនួន ១០ កន្លែង ហើយជាធម្មតាអាចដោះស្រាយ បានសាកសពចំនួន ៧ ក្នុងមួយថ្ងៃ។ ប៉ុន្តែរលកចុងក្រោយ នៃជំងឺរាតត្បាតសកលមានន័យថា ឥឡូវនេះវាត្រូវដោះស្រាយ ជាមួយសាកសពជាង ១០ ជារៀងរាល់ថ្ងៃ។

វេជ្ជបណ្ឌិត Pharuhat Tor-udom នាយកមន្ទីរពេទ្យ បានប្រាប់រ៉យទ័រថា “ មិនមានកន្លែងទំនេរគ្រប់គ្រាន់ទេ ដូច្នេះយើងបានទិញទូកុងតឺន័រ ចំនួន២សម្រាប់ផ្ទុកសាកសព” ដោយបន្ថែមកុងតឺន័រនីមួយៗក្នុងតម្លៃ ២៥០.០០០ បាត ។

គាត់បាននិយាយថាស្ទើរតែ ២០% នៃសាកសពដែលមានមូល ហេតុមិនបញ្ជាក់ ប៉ុន្តែក្រោយមកបានធ្វើតេស្តិ៍វិជ្ជមានចំពោះ Covid-19 ៕
ប្រែសម្រួលៈ ណៃ តុលា

To Top