តួកគី ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មាន នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២១ថា ចំនួនអ្នកស្លាប់ ដោយភ្លើងឆេះព្រៃ នៅតំបន់ឆ្នេរភាគខាងត្បូង ប្រទេសតួកគី បានកើនឡើងដល់៤នាក់ ហើយក្រុមអ្នកពន្លត់អគ្គីភ័យ កំពុងតែទប់ទល់នឹងអណ្តាតភ្លើង សម្រាប់ថ្ងៃទី៣ហើយ គិតត្រឹមថ្ងៃសុក្រ បន្ទាប់ពីបានធ្វើការជម្លៀសខ្លួន អ្នកស្រុករាប់សិបនាក់ និងសណ្ឋាគារមួយចំនួន ។
លោកប្រធានាធិបតី Tayyip Erdogan បានថ្លែងថា ភ្លើងឆេះព្រៃជាង៧០កន្លែងបានឆាបឆេះឡើងនៅក្នុងសប្តាហ៍នេះ នៅក្នុងខេត្តជាច្រើន ដែលមានតំបន់ឆ្នេរសមុទ្រ Aegean និងមេឌីទែរ៉ាណេ របស់ប្រទេសតួកគី រួមទាំងតំបន់ដីគោកផងដែរ ។ លោកបានបន្ថែមថា ១៤នាក់ បានរលាកដោយសារភ្លើង ។
លោក Erdogan បានប្រាប់ដល់បណ្តាអ្នកសារព័ត៌មាន បន្ទាប់ពីអ្នកគោរពកាលពីថ្ងៃសុក្រថា យន្តហោះជាច្រើនមកពីរុស្ស៊ី និងអ៊ុយក្រែន បានជួយក្នុងការប្រយុទ្ធនឹងអណ្តាតភ្លើង និងផ្សេងទៀតពី Azerbaijan បានចូលរួមដែរ “នៅពាក់កណ្តាល អធ្រាត” ដែលបានមកដល់របស់យន្តហោះទំាងនោះ យើងឃើញថា មានទិសដៅវិជ្ជមាន ។
លោក Bekir Pakdemirli រដ្ឋមន្ត្រីព្រៃឈើ បានឲ្យដឹងថា អគ្គីភ័យបានឆាបឆេះ នៅក្នុងខេត្តចំនួន៦ ហើយក្រុមមន្ត្រីបាន សន្យានឹងនាំនរណាម្នាក់ ដែលបានរកឃើញពី ការចាប់ផ្តើមរបស់ពួកគេ ៕ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា