ព័ត៌មានអន្តរជាតិ

វៀតណាម មានអ្នកឆ្លងជំងឺកូវីដ-១៩ ថ្មី ចំនួន៨.៦២០នាក់

ហាណូយ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២១ថា ក្រសួងសុខាភិបាល បានឲ្យដឹងថា ប្រទេសវៀតណាម បានកត់ត្រា ដែលមានអ្នកឆ្លងជំងឺកូវីដ-១៩ថ្មី គិតត្រឹមថ្ងៃអាទិត្យ ចំនួន៨.៦២០នាក់ គិតត្រឹមថ្ងៃ អាទិត្យ ក្នុងនោះរាប់ទំាងអ្នក ឆ្លងក្នុងស្រុកចំនួន ៨.៥៩៧នាក់ និង២៣នាក់ ជាអ្នកនាំចូលពីខាងក្រៅ

ក្រសួងបានឲ្យដឹងថា ការឆ្លងថ្មី នាំឲ្យចំនួនអ្នកឆ្លងសរុប កើនឡើងដល់ ១៥៤.៣០៦នាក់ ដែលតិចបំផុត១.៣០៦នាក់បាន ស្លាប់ ។

ក្នុងចំណោមអ្នកឆ្លង ក្នុងសហគមន៍៤.០៥២នាក់ ត្រូវបានគេរាយការណ៍មកថា ស្ថិតនៅភាគខាងត្បូង ដែលជាចំណុចកណ្តាល នៃក្រុងហូជីមិញ ហើយ២.១៧៩នាក់ នៅខេត្តជិតហ្នឹង គឺភាគខាងត្បូងខេត្ត Binh Duong និង៥៦៩នាក់ នៅភាគខាងត្បូងខេត្ត Long An ។

យោងតាមក្រសួងបានឲ្យដឹងថា ក្នុងចំណោមអ្នកជំងឺកូវីដ-១៩៤៣.១៥៧នាក់ បានជាសះស្បើយ កើនឡើង៤.៤២៣នាក់ គិតពីថ្ងៃសៅរ៍ ទន្ទឹមនឹងនេះដែរ ៦,២នាក់ បានចាក់វ៉ាក់សំាងការពារ ជំងឺកូវីដ-១៩ នៅទូទាំងប្រទេស ៕

ដោយ៖ ម៉ៅ បុប្ផាមករា

To Top